bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
1 Chronicles 17
1 Chronicles 17
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 18 →
1
នៅពេលដែលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ ស្ដេចមានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាធ្វើអំពីក្រណាត់សំពត់!»។
2
លោកណាថានទូលព្រះបាទដាវីឌថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមព្រះករុណាធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះករុណាហើយ»។
3
ប៉ុន្តែ នៅយប់នោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានដូចតទៅ៖
4
«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ មិនមែនអ្នកទេដែលនឹងសង់ដំណាក់ឲ្យយើងនៅ។
5
តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះពន្លា ពីកន្លែងមួយទៅកន្លែងមួយ។
6
គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែល យើងបានតែងតាំងឲ្យមានពួកចៅហ្វាយគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ ឲ្យសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើងទេ!
7
ឥឡូវនេះ ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។
8
យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។
9
យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ
10
ដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកចៅហ្វាយឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន ឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសឲ្យអ្នកដឹងថា យើងនឹងប្រទានឲ្យអ្នកមានសន្តតិវង្សមួយផង។
11
ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយរូបឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។
12
គឺបុត្រនោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។
13
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្ដីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្ដេចដែលគ្រងរាជមុនអ្នកឡើយ។
14
យើងនឹងឲ្យគេគ្រប់គ្រងលើដំណាក់របស់យើង និងនគររបស់យើងរហូតតទៅ ហើយរាជសម្បត្តិរបស់គេក៏នឹងបានរឹងមាំរហូតតទៅដែរ»។
15
លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។
16
ព្រះបាទដាវីឌក៏យាងទៅគាល់ ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រ ព្រះជាអម្ចាស់ តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
17
ឱព្រះជាម្ចាស់អើយចំពោះព្រះអង្គ នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗដែរ។ បពិត្រ ព្រះជាអម្ចាស់ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងទូលបង្គំ ហាក់បីដូចទូលបង្គំជាមនុស្សម្នាក់ដ៏សំខាន់។
18
តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គ ចំពោះកិត្តិយសដែលព្រះអង្គប្រទានមកទូលបង្គំ បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងច្បាស់ហើយនោះ?
19
ព្រះអម្ចាស់ អើយ ព្រះអង្គសម្តែងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមទាំងនេះឲ្យទូលបង្គំឃើញ ស្របតាមព្រះហឫទ័យសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ។
20
ព្រះអម្ចាស់ អើយ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានទេ។ តាមដែលយើងខ្ញុំធ្លាប់ឮគេតំណាលប្រាប់ ក្រៅពីព្រះអង្គ ក៏គ្មានព្រះឯណាទៀតដែរ។
21
នៅលើផែនដីនេះ គ្មានប្រជារាស្ត្រណាមួយដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះរបស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ត្ររបស់ខ្លួនឡើយ។ ព្រះអង្គធ្វើឲ្យកិត្តិនាមរបស់ព្រះអង្គល្បីល្បាញ ដោយសម្តែងការអស្ចារ្យដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គបណ្ដេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះមកពីស្រុកអេស៊ីប។
22
ព្រះអម្ចាស់ អើយ! ព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេ។
23
ឱ ព្រះអម្ចាស់ អើយ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះទូលបង្គំ និងកូនចៅទូលបង្គំ រហូតតទៅ សូមឲ្យព្រះបន្ទូលនេះសម្រេចជារូបរាងឡើង!
24
សូមសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ ព្រះអម្ចាស់ នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ពិតជាព្រះរបស់ជនជាតិអ៊ីស្រាអែលមែន!”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្រព្រះអង្គផង។
25
ឱព្រះនៃទូលបង្គំអើយ ព្រះអង្គប្រោសឲ្យទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យតែងតាំងពូជពង្សរបស់ទូលបង្គំឲ្យឡើងស្នងរាជ្យទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។
26
បពិត្រ ព្រះអម្ចាស់! មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលនេះមកទូលបង្គំ។
27
ឱ ព្រះអម្ចាស់ អើយ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ ដ្បិតព្រះអង្គប្រទានពរដល់នរណា អ្នកនោះនឹងទទួលព្រះពរអស់កល្បជានិច្ច»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29