bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
1 Peter 4
1 Peter 4
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ហេតុនេះ បើព្រះគ្រិស្តបានរងទុក្ខលំបាក កាលព្រះអង្គមានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្តគំនិតដូចព្រះអង្គដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាប*ទៀតហើយ
2
ដើម្បីឲ្យបានរស់ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។
3
ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ ចូលចិត្តនោះ យូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។
4
ពួកគេងឿងឆ្ងល់ ដោយឃើញបងប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្តអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបងប្អូន។
5
អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្តនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។
6
ហេតុនេះ សូម្បីតែមនុស្សស្លាប់ក៏ព្រះអង្គបាននាំដំណឹងល្អទៅឲ្យគេឮដែរ។ ដូច្នេះ ទោះបីពួកគេត្រូវទទួលការវិនិច្ឆ័យទោសតាមរបៀបមនុស្សលោក ក្នុងពេលគេរស់នៅក្នុងលោកីយ៍នេះក៏ដោយ ក៏គេអាចមានជីវិតរស់ស្របតាមព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដែរ ។
7
អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យអធិស្ឋាន*កើត។
8
ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលុប ។
9
ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។
10
បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។
11
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
12
បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្តិការណ៍អ្វីមួយដ៏ចម្លែកឡើយ។
13
ផ្ទុយទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រិស្ត*។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។
14
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះគ្រិស្ត* នោះបងប្អូនមានសុភមង្គល*ហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។
15
ក្នុងចំណោមបងប្អូន សូមកុំឲ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្តអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។
16
ប៉ុន្តែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាគ្រិស្តបរិស័ទ កុំអៀនខ្មាសឲ្យសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ព្រោះតែនាមនេះ។
17
ពេលកំណត់ដែលព្រះជាម្ចាស់ចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺព្រះអង្គវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គមុនគេ។ ប្រសិនបើព្រះអង្គចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទម្រាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់ព្រះជាម្ចាស់វិញ តើនឹងធ្លាក់ទៅដល់កម្រិតណា!។
18
បើមនុស្សសុចរិត*រួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។
19
ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ ត្រូវប្រព្រឹត្តអំពើល្អ ហើយផ្ញើជីវិតលើព្រះអាទិករ*ដែលមានព្រះហឫទ័យស្មោះត្រង់។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5