bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
2 Corinthians 10
2 Corinthians 10
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
ខ្ញុំ ប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបងប្អូន ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹងរ៉ឹងដាក់បងប្អូន ខ្ញុំសូមដាស់តឿនបងប្អូនដោយចិត្តស្លូតបូត និងដោយចិត្តល្អសប្បុរសមកពីព្រះគ្រិស្ត*
2
ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្តខ្ញុំឲ្យបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្តរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។
3
ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ
4
ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងលោកីយ៍ទេ គឺជាអាវុធដ៏មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា ។ យើងរំលំការរិះគិត
5
និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្តវិញ។
6
នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុងហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។
7
សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។
8
ព្រះអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្តិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
9
ខ្ញុំមិនចង់ឲ្យបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូនតាមសំបុត្រទាំងនេះឡើយ
10
ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះ គាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ »។
11
អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្តបែបនោះដែរ។
12
យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ!
13
រីឯយើងវិញ យើងមិនអួតខ្លួនហួសកម្រិតទេ គឺយើងធ្វើតាមកម្រិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានឲ្យយើងបានមកដល់ស្រុកបងប្អូននេះ។
14
បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ត យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។
15
យើងមិនអួតខ្លួនហួសកម្រិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថា ជំនឿរបស់បងប្អូននឹងចម្រើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង។
16
បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។
17
អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ។
18
អ្នកដែលគួរឲ្យគេទុកចិត្ត មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13