bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
2 Samuel 23
2 Samuel 23
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
1
នេះជាពាក្យបណ្ដាំចុងក្រោយបង្អស់ របស់ព្រះបាទដាវីឌ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងដោយព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ជាមនុស្សដែលព្រះជាម្ចាស់លើកតម្កើង យ៉ាងខ្ពស់បំផុត ជាស្ដេចដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិសេក ជាស្ដេចដែល ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។
2
ព្រះវិញ្ញាណរបស់ ព្រះអម្ចាស់ មានព្រះបន្ទូល តាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។
3
ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្ដេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចព្រះជាម្ចាស់
4
ស្ដេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។
5
ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
6
រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា ដែលគេបោះចោល គឺមិនដែលមាននរណាយកដៃពាល់ឡើយ។
7
ជនដែលចង់ពាល់វា ត្រូវតែកាន់តម្ពក់ដែក ឬដងលំពែង ហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។
8
នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកនេះហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
9
បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។
10
ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្ដាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ ប្រោសប្រទានជ័យជម្នះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជយភណ្ឌប៉ុណ្ណោះ។
11
បន្ទាប់មកទៀត គឺលោកសាំម៉ាជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្ដុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្ដែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។
12
ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
13
ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផែម។
14
ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
15
ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។
16
ពេលនោះ ទាហានដ៏អង់អាចទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ ស្ដេចមិនព្រមសោយទេ ទ្រង់យកទឹកនោះទៅច្រួចលើដី ថ្វាយ ព្រះអម្ចាស់ ។
17
ស្ដេចមានរាជឱង្ការថា៖ «បពិត្រ ព្រះអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ស្ដេចមិនព្រមសោយទឹកនោះទេ។ នេះហើយជាស្នាដៃដែលទាហានអង់អាចទាំងបីរូបបានប្រព្រឹត្ត។
18
លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។
19
ក្នុងចំណោមមេទ័ពទាំងបី លោកទទួលកិត្តិយសខ្លាំងជាងគេ លោកជាប្រមុខលើមេទ័ពទាំងបី តែលោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
20
លោកបេណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃយ៉ាងច្រើន គឺលោកហើយដែលបានវាយពួកអរាលពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។
21
លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។
22
នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងក្រុមទាំងបីរូប។
23
ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ តែលោកពុំអាចប្រៀបស្មើនឹងមេទ័ពទាំងបីរូបបានឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
24
ក្នុងក្រុមទាំងសាមសិបនាក់ មានលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម
25
លោកសាំម៉ាជាអ្នកស្រុកហារ៉ូដ លោកអេលីកាជាអ្នកស្រុកហារ៉ូដ
26
លោកហេលេសជាអ្នកស្រុកប៉ាលធី លោកអ៊ីរ៉ា អ្នកក្រុងត្កូអា ជាកូនរបស់លោកអ៊ីកកែស
27
លោកអបៀស៊ើរ អ្នកស្រុកអាណាថោត លោកមប៊ូណាយ អ្នកស្រុកហ៊ូសាយ
28
លោកសាលម៉ូន អ្នកស្រុកអហូអា លោកម៉ាហារ៉ៃ អ្នកស្រុកពីនថូផា
29
លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកពីថូផា លោកអ៊ីតតាយជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបៀរ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន
30
លោកបេណាយ៉ា អ្នកស្រុកពីរ៉ាថូន លោកហ៊ីតដាយ អ្នកស្រុកណាហាលេ-កាអាស
31
លោកអាប៊ី-អាល់បូន អ្នកស្រុកអើរ៉ាបា លោកអាស្មាវែត អ្នកស្រុកបាហូរីម
32
លោកអេលីយ៉ាបា អ្នកស្រុកស្អាឡាប៊ីន លោកយ៉ាសេន លោកយ៉ូណាថាន
33
លោកសាំម៉ា អ្នកស្រុកហារ៉ារី លោកអហ៊ីយ៉ាមជាកូនរបស់លោកសារ៉ើរ អ្នកស្រុកហារ៉ារី
34
លោកអេលីផាលេតជាកូនរបស់លោកអហាសបៃ និងជាពូជពង្សរបស់ពួកម៉ាកាធី លោកអេលីយ៉ាមជាកូនរបស់លោកអហ៊ីថូផែល អ្នកស្រុកគីឡោ
35
លោកហេស្រាយ អ្នកស្រុកកើមែល លោកបារ៉ាយ អ្នកស្រុកអារ៉ាប់
36
លោកយីកាលជាកូនរបស់លោកណាថាន អ្នកស្រុកសូបា លោកបានី អ្នកស្រុកកាដ
37
លោកសេឡេកជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
38
លោកអ៊ីរ៉ា អ្នកស្រុកយេធើរ លោកការេប អ្នកស្រុកយេធើរ
39
លោកអ៊ូរីជាជនជាតិហេត។ សរុបទាំងអស់មានសាមសិបប្រាំពីររូប។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
2 Samuel Commentaries
→
Devotional
2 Samuel Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥) Study Bible
→