bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Colossians 4
Colossians 4
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
បងប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្តអំពើណាដែលសុចរិត និងយុត្តិធម៌ដល់អ្នកបម្រើរបស់ខ្លួន ដោយដឹងថា បងប្អូនផ្ទាល់ក៏មានម្ចាស់មួយព្រះអង្គនៅស្ថានបរមសុខ*ដែរ។
2
ចូរព្យាយាមអធិស្ឋាន* ហើយប្រុងស្មារតីក្នុងការអធិស្ឋាននេះ ទាំងអរព្រះគុណព្រះជាម្ចាស់ផង។
3
ចូរទូលអង្វរព្រះជាម្ចាស់ឲ្យយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហឲ្យយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។
4
សូមទូលអង្វរព្រះអង្គ ឲ្យខ្ញុំអាចបកស្រាយយ៉ាងច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។
5
ចូរប្រព្រឹត្តចំពោះអស់អ្នកដែលមិនមែនជាគ្រិស្តបរិស័ទ ដោយប្រើប្រាជ្ញា និងចេះប្រើប្រាស់ពេលវេលាផង។
6
សូមបងប្អូននិយាយពាក្យសម្ដីទន់ភ្លន់ជានិច្ច មានខ្លឹមសារ ដើម្បីឲ្យបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។
7
លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាសហការីរបស់ខ្ញុំក្នុងកិច្ចការរបស់ព្រះអម្ចាស់ នឹងជម្រាបបងប្អូនឲ្យបានជ្រាបសព្វគ្រប់អំពីសុខទុក្ខរបស់ខ្ញុំ។
8
ខ្ញុំចាត់គាត់ឲ្យមករកបងប្អូន ក្នុងគោលបំណងនេះឯង គឺឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។
9
ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូនេស៊ីម ជាបងប្អូនដ៏ស្មោះត្រង់ និងដ៏ជាទីស្រឡាញ់ ជាអ្នកដែលនៅស្រុកជាមួយបងប្អូន។ អ្នកទាំងពីរនឹងជម្រាបបងប្អូនឲ្យជ្រាបអំពីសភាពការណ៍នៅទីនេះ។
10
លោកអើរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជម្រាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ហើយ ប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។
11
រីឯលោកយេស៊ូហៅយូស្ទូស ក៏សូមជម្រាបសួរមកបងប្អូនផងដែរ។ ក្នុងចំណោមជនជាតិយូដា មានតែបងប្អូនបីនាក់នេះប៉ុណ្ណោះ ដែលធ្វើការសម្រាប់ព្រះរាជ្យ*ព្រះជាម្ចាស់ជាមួយខ្ញុំ ហើយក៏បានលើកទឹកចិត្តខ្ញុំទៀតផង។
12
លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើព្រះគ្រិស្តយេស៊ូ ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយអធិស្ឋាន* ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គ្រប់ចំពូកទាំងអស់។
13
ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះខ្នែងយ៉ាងខ្លាំងសម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកនៅស្រុកហេរ៉ាប៉ូល។
14
លោកគ្រូពេទ្យលូកាដ៏ជាទីស្រឡាញ់របស់យើង និងលោកដេម៉ាស ក៏សូមជម្រាបសួរមកបងប្អូនដែរ។
15
សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។
16
ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណាឲ្យក្រុមជំនុំនៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេដែរ។
17
សូមជម្រាបលោកអើឃីពថា ត្រូវយកចិត្តទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីព្រះអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យល្អ។
18
ពាក្យជម្រាបសួរនេះ ខ្ញុំ ប៉ូល សរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថា ខ្ញុំជាប់ឃុំឃាំង។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ!។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4