bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Deuteronomy 13
Deuteronomy 13
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 14 →
1
«ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានព្យាការី ឬគ្រូទាយឆុតណាម្នាក់ ប្រកាសអំពីទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍អ្វីមួយ
2
បើទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍នោះកើតមានមែន តែជននោះបបួលអ្នកទៅជំពាក់ចិត្ត និងគោរពបម្រើព្រះដទៃទៀតដែលអ្នករាល់គ្នាពុំស្គាល់
3
កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។
4
ចូរជំពាក់ចិត្តនឹង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរកោតខ្លាចព្រះអង្គ កាន់តាមបទបញ្ជារបស់ព្រះអង្គ ស្ដាប់បង្គាប់ព្រះអង្គ ហើយគោរពបម្រើព្រះអង្គ និងស្រឡាញ់តែព្រះអង្គមួយប៉ុណ្ណោះ។
5
រីឯព្យាការី ឬគ្រូទាយឆុតនោះវិញ ត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបាននិយាយបំផុសបំផុលប្រជាជន ឲ្យបះបោរប្រឆាំងនឹង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសភាព។ ជននោះចង់នាំអ្នកចេញពីមាគ៌ាដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកដើរតាម។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
6
ប្រសិនបើបងប្អូនបង្កើតរបស់អ្នក ឬកូនប្រុស កូនស្រី ឬភរិយាជាទីស្រឡាញ់របស់អ្នក ឬក៏មិត្តភក្ដិដ៏ជិតស្និទ្ធរបស់អ្នក មកបបួលអ្នកដោយស្ងាត់ៗឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់
7
គឺព្រះរបស់ជាតិសាសន៍នានាដែលនៅជុំវិញអ្នក ទោះបីនៅជិត ឬឆ្ងាយដាច់ស្រយាលក្ដី
8
កុំយល់ស្របជាមួយគេ កុំស្ដាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីជននោះឲ្យសោះ ហើយក៏មិនត្រូវការពារគេដែរ។
9
ផ្ទុយទៅវិញ ត្រូវតែប្រហារជីវិតជននោះ គឺអ្នកលើកដៃប្រហារមុនគេ បន្ទាប់មក ទើបប្រជាជនប្រហារតាមក្រោយ។
10
ត្រូវយកដុំថ្មគប់សម្លាប់ជននេះ ព្រោះគេចង់ទាក់ទាញអ្នកឲ្យចេញឆ្ងាយពី ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប គឺស្រុកដែលអ្នកធ្វើជាទាសករ។
11
ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងរឿងនេះ នាំគ្នាភ័យខ្លាច ហើយលែងប្រព្រឹត្តអំពើដ៏អាក្រក់ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា។
12
ក្នុងបណ្ដាក្រុងដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករស់នៅ ប្រសិនបើអ្នកឮដំណឹងថា
13
មានជនពាលក្នុងចំណោមប្រជាជនរបស់អ្នក នាំគ្នាបបួលអ្នកក្រុងឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នករាល់គ្នាពុំស្គាល់។
14
ពេលនោះ អ្នកត្រូវស៊ើបសួរ និងតាមដានមើល ព្រមទាំងសាកសួរដំណឹងឲ្យច្បាស់លាស់ថា តើការនោះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងថា អំពើដ៏គួរស្អប់ខ្ពើមនោះពិតជាកើតមានក្នុងចំណោមអ្នករាល់គ្នាមែន
15
ត្រូវប្រហារអ្នកក្រុងទាំងនោះដោយមុខដាវ ហើយបំផ្លាញក្រុងនោះថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺត្រូវកម្ទេចរបស់របរនៅក្នុងទីក្រុង និងសម្លាប់ហ្វូងសត្វដោយមុខដាវ ឥតទុកអ្វីឲ្យនៅសល់ឡើយ។
16
ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង រួចដុតកម្ទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ថ្វាយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។
17
កុំយកអ្វីៗដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ ព្រះអម្ចាស់ ឡើយ ដើម្បីឲ្យ ព្រះអម្ចាស់ លែងព្រះពិរោធ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក
18
ដ្បិតអ្នកស្ដាប់បង្គាប់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នក នៅថ្ងៃនេះ ហើយប្រព្រឹត្តអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់អ្នក»។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34