bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Esther 3
Esther 3
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
1
ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា ដែលជាពូជពង្សរបស់ស្ដេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។
2
ព្រះរាជាបានចេញបញ្ជាឲ្យរាជបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង ឱនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមឱនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
3
ពួករាជបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។
4
ពួកគេតែងតែសួរលោកបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។
5
ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមឱនគោរព ឬថ្វាយបង្គំលោកទេនោះ លោកខឹងជាខ្លាំង។
6
មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកម្ចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។
7
នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅអហាស៊ូរុស គេបានបោះពួរីម*នៅចំពោះមុខលោកហាម៉ាន ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
8
លោកហាម៉ានទូលព្រះចៅអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។
9
ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។
10
ព្រះរាជាក៏ដោះព្រះទម្រង់ ដែលជាត្រា ហុចទៅឲ្យលោកណាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បច្ចាមិត្តរបស់ជនជាតិយូដា។
11
ស្ដេចមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។
12
នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។
13
គេចាត់អ្នកនាំសារឲ្យយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ព្រះរាជា បញ្ជាឲ្យប្រល័យពូជសាសន៍យូដាទាំងអស់ ទាំងក្មេងប្រុស ទាំងមនុស្សចាស់ជរា ទាំងទារកដែលនៅបៅ ទាំងស្ត្រី ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។ ត្រូវប្រហារជីវិតពួកគេឲ្យវិនាសសូន្យ ក្នុងថ្ងៃតែមួយ គឺថ្ងៃទីដប់បី ក្នុងខែទីដប់ពីរ ដែលត្រូវនឹងខែផល្គុន។
14
អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ដើម្បីឲ្យប្រជាជនទាំងអស់ត្រៀមខ្លួនជាស្រេច នៅថ្ងៃនោះ។
15
ពួកអ្នកនាំសារប្រញាប់ប្រញាល់ចាកចេញ ទៅតាមបញ្ជារបស់ស្ដេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។ ពេលនោះ ព្រះរាជាគង់សោយសុរាជាមួយលោកហាម៉ាន តែមានសម្រែកយំសោកពាសពេញក្រុងស៊ូសាន។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10