bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Exodus 9
Exodus 9
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 10 →
1
បន្ទាប់មក ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។
2
ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ
3
នោះ ព្រះអម្ចាស់ នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។
4
ប៉ុន្តែ ព្រះអម្ចាស់ មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ឲ្យវិនាសដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។
5
ព្រះអម្ចាស់ កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។
6
នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់ បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។
7
ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។
8
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកដៃក្ដាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្ដេចផារ៉ោន
9
ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយជាដំបៅងាទៀតផង»។
10
លោកម៉ូសេ និងលោកអើរ៉ុនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅគាល់ព្រះចៅផារ៉ោន។ លោកម៉ូសេបាចផេះទៅលើ បណ្ដាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។
11
ពួកគ្រូធ្មប់ពុំអាចមកជួបលោកម៉ូសេបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។
12
ប៉ុន្តែ ព្រះអម្ចាស់ ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូច ព្រះអម្ចាស់ មានព្រះបន្ទូលទុកស្រាប់។
13
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន ប្រាប់ថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ “ចូរបើកឲ្យប្រជារាស្ត្ររបស់យើង ចេញទៅគោរពបម្រើយើង។
14
លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។
15
ប្រសិនបើយើងមិនអាណិតអ្នកទេ ម៉្លេះសមយើងប្រើជំងឺអាសន្នរោគប្រហារអ្នក និងប្រជារាស្ត្ររបស់អ្នក ឲ្យវិនាសសូន្យពីផែនដីបាត់ទៅហើយ។
16
យើងទុកជីវិតអ្នក ដើម្បីឲ្យអ្នកឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងល្បីសុសសាយពាសពេញផែនដី។
17
អ្នកបានជំទាស់នឹងប្រជារាស្ត្ររបស់យើង ដោយមិនបើកឲ្យគេចេញទៅទេ។
18
ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គឺតាំងពីស្រុកអេស៊ីបកកើតរហូតមកទល់សព្វថ្ងៃ គេមិនដែលជួបប្រទះបែបនេះទេ។
19
ឥឡូវនេះ ចូរប្រាប់គេឲ្យប្រមូលហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មានដែលអ្នកមាននៅតាមវាល យកទៅទុក។ ប្រសិនបើមនុស្ស ឬសត្វដែលនៅតាមវាលគ្មានជម្រកទេ ពេលព្រឹលធ្លាក់ ពួកគេមុខជាវិនាសមិនខាន”»។
20
នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចព្រះបន្ទូលរបស់ ព្រះអម្ចាស់ ក៏នាំអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជម្រក។
21
រីឯអស់អ្នកដែលមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ ព្រះអម្ចាស់ ទេ ក៏ទុកអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
22
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានព្រឹលធ្លាក់លើមនុស្ស លើសត្វ និងលើតិណជាតិទាំងអស់ក្នុងស្រុកអេស៊ីបទាំងមូល»។
23
លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃ ព្រះអម្ចាស់ ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ ព្រះអម្ចាស់ ក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីប។
24
ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមក មិនដែលមានដូច្នេះទេ។
25
នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាល បំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។
26
មានតែស្រុកកូសែនជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។
27
ព្រះចៅផារ៉ោនក៏កោះហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន មានតែ ព្រះអម្ចាស់ ទេដែលសុចរិត រីឯយើង និងប្រជារាស្ដ្ររបស់យើងជាមនុស្សអាក្រក់។
28
ចូរអង្វរ ព្រះអម្ចាស់ សូមកុំឲ្យមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។
29
លោកម៉ូសេតបវិញថា៖ «ពេលទូលបង្គំចាកចេញពីទីក្រុង ទូលបង្គំនឹងលើកដៃប្រណម្យ ទូលអង្វរ ព្រះអម្ចាស់ នោះផ្គរលាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយព្រះករុណានឹងទទួលស្គាល់ថា ផែនដីជារបស់ ព្រះអម្ចាស់ ។
30
ប៉ុន្តែ ទូលបង្គំដឹងថាព្រះករុណា ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាច ព្រះអម្ចាស់ នៅឡើយ»។
31
ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់
32
រីឯស្រូវសាលី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។
33
បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន រួចចេញទៅក្រៅទីក្រុង។ លោកលើកដៃប្រណម្យ ទូលអង្វរ ព្រះអម្ចាស់ ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
34
ពេលព្រះចៅផារ៉ោនឃើញភ្លៀង និងព្រឹលឈប់ធ្លាក់ ហើយផ្គរស្ងប់ស្ងាត់ទៅវិញដូច្នេះ ស្ដេចក៏ប្រព្រឹត្តអំពើបាបជាថ្មីទៀត គឺទាំងស្ដេច ទាំងនាម៉ឺនមន្ត្រីនៅតែមានះដដែល។
35
ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដូច ព្រះអម្ចាស់ មានព្រះបន្ទូលតាមរយៈលោកម៉ូសេ។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40