bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Ezra 8
Ezra 8
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
1
«នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារ ដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេស:
2
ក្នុងអំបូរភីនេហាសមានលោកគើសុន។ ក្នុងអំបូរអ៊ីថាម៉ារមានលោកដានីយ៉ែល។ ក្នុងអំបូរដាវីឌមានលោកហាធូស។
3
ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការី ហើយមានមនុស្សប្រុស ១៥០នាក់នៅជាមួយលោក។
4
ក្នុងអំបូរផាហាត់-ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាហ៊ា ហើយមានមនុស្សប្រុស ២០០នាក់នៅជាមួយលោក។
5
ក្នុងអំបូរសាទូមានលោកសេកានា ជាកូនរបស់លោកយ៉ាហាសៀល ហើយមានមនុស្សប្រុស ៣០០នាក់នៅជាមួយលោក។
6
ក្នុងអំបូរអេឌីនមានលោកអេបេដ ជាកូនរបស់លោកយ៉ូណាថាន ហើយមានមនុស្សប្រុស ៥០នាក់នៅជាមួយលោក។
7
ក្នុងអំបូរអេឡាំមានលោកយេសាយ៉ា ជាកូនរបស់លោកអថាលា ហើយមានមនុស្សប្រុស ៧០នាក់នៅជាមួយលោក។
8
ក្នុងអំបូរសេផាធាមានលោកសេបាឌា ជាកូនរបស់លោកមីកែល ហើយមានមនុស្សប្រុស ៨០នាក់នៅជាមួយលោក។
9
ក្នុងអំបូរយ៉ូអាប់មានលោកអូបាឌា ជាកូនរបស់លោកយេហ៊ីអែល ហើយមានមនុស្សប្រុស ២១៨នាក់នៅជាមួយលោក។
10
ក្នុងអំបូរបានីមានលោកសឡូមីត ជាកូនរបស់យ៉ូសិភា ហើយមានមនុស្សប្រុស ១៦០នាក់នៅជាមួយលោក។
11
ក្នុងអំបូរបេបៃមានលោកសាការី ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។
12
ក្នុងអំបូរអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្ស ១១០នាក់នៅជាមួយលោក។
13
ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០នាក់នៅជាមួយ។
14
ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ៧០នាក់នៅជាមួយលោក»។
15
«ខ្ញុំបានប្រមូលបណ្ដាជនទាំងនោះ នៅជិតព្រែកដែលហូរឆ្ពោះទៅស្រុកអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះអស់រយៈពេលបីថ្ងៃ។ ខ្ញុំសង្កេតឃើញថា មានតែប្រជាជន និងក្រុមបូជាចារ្យ គឺពុំឃើញមានក្រុមលេវីទេ។
16
ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលាស៊ើរ លោកអើរាល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប លោកអែលណាថាន លោកណាថាន លោកសាការី និងលោកមស៊ូឡាម ព្រមទាំងលោកយ៉ូយ៉ារីប និងលោកអែលណាថាន អ្នកបង្រៀនវិន័យ
17
ខ្ញុំបានបង្គាប់លោកទាំងនោះឲ្យទៅជួបលោកអ៊ីដោ ដែលជាមេដឹកនាំនៅតំបន់កាសិភា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបដែលត្រូវនិយាយជាមួយលោកអ៊ីដោ និងបងប្អូនលោក ជាក្រុមអ្នកបម្រើព្រះវិហារដែលរស់នៅតំបន់កាសិភា ដើម្បីឲ្យពួកគេនាំមនុស្សមកបម្រើការងារក្នុងព្រះដំណាក់នៃព្រះរបស់យើង។
18
ដោយព្រះដ៏សប្បុរសបានដាក់ព្រះហស្ដលើយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកឲ្យពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រាអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។
19
បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០នាក់។
20
បន្ទាប់មកទៀត មានក្រុមបម្រើព្រះវិហារចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលព្រះបាទដាវីឌ និងមេដឹកនាំ តែងតាំងឲ្យជួយធ្វើការក្រុមលេវី។
21
នៅក្បែរព្រែកអាហាវ៉ានោះ ខ្ញុំបានប្រកាសឲ្យធ្វើពិធីតមអាហារ ដើម្បីដាក់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើង និងកូនចៅរបស់យើង ធ្វើដំណើរប្រកបដោយសុខសាន្ត ហើយឲ្យទ្រព្យសម្បត្តិរបស់យើងបានគង់វង្សផង។
22
ខ្ញុំនឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសម្តែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។
23
ហេតុនេះហើយបានជាពួកយើងតមអាហារ និងអង្វររកព្រះនៃយើង ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពួកយើង។
24
បន្ទាប់មក ខ្ញុំញែកបូជាចារ្យដប់ពីររូបពីចំណោមមេដឹកនាំរបស់ក្រុមបូជាចារ្យ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ា ព្រមទាំងបងប្អូនរបស់ពួកលោកដប់រូបទៀត។
25
ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗ មួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីតង្វាយដែលព្រះរាជា ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រាអែល នៅក្នុងស្រុកបានថ្វាយសម្រាប់ព្រះដំណាក់របស់ព្រះនៃយើង។
26
ខ្ញុំបានប្រគល់ប្រាក់ជូនលោកទាំងនោះចំនួនម្ភៃតោន វត្ថុធ្វើអំពីប្រាក់ចំនួនបីតោន មាសបីតោន
27
ពែងមាសចំនួនម្ភៃ ដែលមានតម្លៃជាមាសមួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើប ដែលមានតម្លៃដូចមាសដែរ។
28
បន្ទាប់មក ខ្ញុំពោលទៅកាន់បូជាចារ្យទាំងនោះថា: “អស់លោកបានញែកខ្លួនជាសក្ការៈថ្វាយ ព្រះអម្ចាស់ រីឯវត្ថុទាំងនេះក៏សក្ការៈដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយចំពោះ ព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសនៃអស់លោក។
29
សូមយកចិត្តទុកដាក់ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះ អស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល នៅក្នុងបន្ទប់នៃព្រះដំណាក់របស់ ព្រះអម្ចាស់ ”។
30
ក្រុមបូជាចារ្យ និងក្រុមលេវី ទទួលយកមាស ប្រាក់ និងវត្ថុទាំងអស់ដែលគេបានថ្លឹង ដើម្បីនាំទៅក្រុងយេរូសាឡឹម ដាក់ក្នុងព្រះដំណាក់នៃព្រះរបស់យើង»។
31
«នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចាកចេញពីព្រែកអាហាវ៉ា ឆ្ពោះទៅក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្រះនៃយើងបានដាក់ព្រះហស្ដការពារយើង មិនឲ្យមានខ្មាំងសត្រូវមកយាយី ឬត្រូវចោរប្លន់ឡើយ។
32
ពេលទៅដល់ក្រុងយេរូសាឡឹម យើងនាំគ្នាសម្រាកចំនួនបីថ្ងៃ។
33
នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង រួចប្រគល់ជូនលោកបូជាចារ្យម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយលោក មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។
34
គេបានរាប់ចំនួន និងថ្លឹងវត្ថុទាំងនោះ ព្រមទាំងកត់ត្រាទម្ងន់សរុប ទុកជាលាយលក្ខណ៍អក្សរផង។
35
អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាថ្វាយតង្វាយដុតទាំងមូលចំពោះព្រះនៃជនជាតិអ៊ីស្រាអែល គឺគោ១២ក្បាល សម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល ចៀមឈ្មោល ៩៦ក្បាល កូនចៀម ៧៧ក្បាល និងពពែឈ្មោល ២០ ក្បាល ជាតង្វាយរំដោះបាប។ ពួកគេដុតសត្វទាំងនោះជាតង្វាយដុតទាំងមូលថ្វាយ ព្រះអម្ចាស់ ។
36
បន្ទាប់មក គេបានប្រគល់រាជក្រឹត្យជូនអស់លោកឧបរាជ និងទេសាភិបាល តំបន់ប៉ែកខាងលិចទន្លេអឺប្រាត។ អស់លោកទាំងនោះបានជួយគាំទ្រជនជាតិអ៊ីស្រាអែល និងព្រះដំណាក់របស់ព្រះជាម្ចាស់»។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Ezra Commentaries
→
Devotional
Ezra Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥) Study Bible
→