bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Genesis 30
Genesis 30
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
1
ពេលលោកស្រីរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនលោកយ៉ាកុបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ លោកស្រីរ៉ាជែលពោលទៅកាន់លោកយ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
2
លោកយ៉ាកុបខឹងនឹងលោកស្រីរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាព្រះជាម្ចាស់ឬ? គឺព្រះអង្គទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។
3
លោកស្រីរ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់» ។
4
លោកស្រីរ៉ាជែលក៏យកនាងប៊ីលហាមកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ លោករួមដំណេកជាមួយនាង
5
នាងប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកយ៉ាកុប។
6
លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ព្រះសណ្ដាប់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
7
នាងប៊ីលហាជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសម្រាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
8
លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជម្នះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។
9
កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
10
នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។
11
លោកស្រីលេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។
12
នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
13
លោកស្រីលេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា “អេស៊ើរ”។
14
ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្ដាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។
15
លោកស្រីលេអាតបថា៖ «ឯងយកប្ដីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
16
នៅពេលល្ងាច លោកយ៉ាកុបវិលត្រឡប់មកពីចម្ការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះ បងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំមកដូរជាថ្នូរហើយ»។ ដូច្នេះ លោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
17
ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំជូនលោកយ៉ាកុប។
18
គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
19
លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប
20
លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្ដល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
21
បន្ទាប់មក គាត់សម្រាលបានកូនស្រីមួយ ដែលគាត់ដាក់ឈ្មោះថា «ឌីណា»។
22
ព្រះជាម្ចាស់មិនភ្លេចលោកស្រីរ៉ាជែលទេ ទ្រង់ព្រះសណ្ដាប់ពាក្យរបស់គាត់ ដោយប្រោសឲ្យគាត់មានកូន។
23
គាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «ព្រះជាម្ចាស់បានដកសេចក្ដីអាម៉ាស់ចេញពីខ្ញុំហើយ»។
24
គាត់ដាក់ឈ្មោះកូននោះថា “យ៉ូសែប” ទាំងពោលថា៖ «សូមព្រះជាម្ចាស់បន្ថែមឲ្យខ្ញុំមានកូនប្រុសមួយទៀត!»។
25
ក្រោយពេលលោកស្រីរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។
26
សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ជ្រាបថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។
27
លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់ បានប្រទានពរពុក។
28
ចូរប្រាប់ពុកមក កូនចង់បានថ្លៃឈ្នួលប៉ុន្មាន ពុកនឹងប្រគល់ឲ្យ»។
29
លោកយ៉ាកុបជម្រាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុកក៏បានកើនចំនួនយ៉ាងណាដែរ
30
គឺមុនពេលខ្ញុំមកដល់ លោកឪពុកមានហ្វូងសត្វតែបន្តិចបន្តួចទេ តែឥឡូវនេះ វាកើនចំនួនច្រើន ព្រោះតាំងពីខ្ញុំមកនៅជាមួយលោកឪពុក ព្រះអម្ចាស់ ប្រទានពរលោកឪពុក។ ឥឡូវនេះ ដល់ពេលខ្ញុំធ្វើការសម្រាប់ក្រុមគ្រួសារខ្ញុំផ្ទាល់ម្ដង»។
31
លោកឡាបាន់មានប្រសាសន៍ថា៖ «តើពុកត្រូវឲ្យអ្វីខ្លះដល់កូន?» លោកយ៉ាកុបតបថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្ដាប់សេចក្ដីដែលខ្ញុំនឹងស្នើសុំនេះ ក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។
32
ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។
33
ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាជ្រាបថា ខ្ញុំជាមនុស្សទៀងត្រង់។ ប្រសិនបើលោកឪពុកឃើញសត្វណាដែលគ្មានសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វណាដែលគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀម បានសេចក្ដីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។
34
លោកឡាបាន់មានប្រសាសន៍ថា៖ «អ៊ីចឹងក៏បាន! ចូរធ្វើតាមពាក្យរបស់កូនទៅ!»។
35
នៅថ្ងៃដដែលនោះ លោកឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀមដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
36
រួចគាត់ឲ្យពួកគេទៅឆ្ងាយពីលោកយ៉ាកុប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯលោកយ៉ាកុបវិញ លោកឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។
37
លោកយ៉ាកុបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។
38
បន្ទាប់មក លោកយកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
39
សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមក វាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។
40
ចំណែកឯចៀមដែលលោកយ៉ាកុបញែកទុកដោយឡែកនោះ លោកដាក់វាឲ្យមើលសត្វរបស់លោកឡាបាន់ ដែលមានសម្បុរឆ្នូតៗ និងស្រអាប់។ ធ្វើដូច្នេះ លោកបង្កបង្កើតបានហ្វូងសត្វមួយរបស់លោកផ្ទាល់ ហើយលោកមិនទុកឲ្យវានៅឡូកឡំជាមួយហ្វូងសត្វរបស់លោកឡាបាន់ទេ។
41
ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ
42
តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា លោកមិនដាក់មែកឈើទេ។ ធ្វើដូច្នេះ សត្វខ្សោយៗជាកម្មសិទ្ធិរបស់លោកឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់លោកយ៉ាកុប។
43
លោកយ៉ាកុបមានសម្បត្តិទ្រព្យកាន់តែច្រើនឡើងៗ។ លោកមានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50