bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Hosea 5
Hosea 5
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
1
បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
2
អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីម យើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំខាន។
3
យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់ យើងមើលអ៊ីស្រាអែលធ្លុះទាំងអស់។ អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដែលធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។
4
អំពើដែលពួកគេប្រព្រឹត្ត រារាំងពួកគេមិនឲ្យវិលត្រឡប់មករក ព្រះរបស់ខ្លួនវិញបានឡើយ ដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យាចារ ពួកគេពុំស្គាល់ ព្រះអម្ចាស់ ទេ។
5
អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង អ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួល ព្រោះតែកំហុសរបស់ខ្លួន ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។
6
ពួកគេនាំគ្នាស្វែងរក ព្រះអម្ចាស់ ដោយយកចៀម និងគោទៅជាមួយ ដើម្បីថ្វាយយញ្ញបូជា តែពួកគេរកព្រះអង្គពុំឃើញឡើយ ព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។
7
ពួកគេបានក្បត់ ព្រះអម្ចាស់ ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។
8
ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ! ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា! ចូរស្រែកហ៊ោនៅបេតអាវេន! បេនយ៉ាមីន ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!
9
នៅថ្ងៃព្រះជាម្ចាស់ដាក់ទោស អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។ យើងប្រាប់ដំណឹងដ៏ពិតឲ្យកុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រាអែលដឹងជាមុន។
10
មេដឹកនាំរបស់ជនជាតិយូដាប្រៀបបាននឹង អស់អ្នកដែលបង្ខិតបង្គោលរបង យើងនឹងជះកំហឹងរបស់យើងលើពួកគេ ដូចទឹកហូរយ៉ាងខ្លាំង។
11
អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស ហើយត្រូវគេជិះជាន់សង្កត់សង្កិន ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ ដែលឥតបានការ ។
12
រីឯយើងវិញ យើងប្រៀបបាននឹងអង្គែ ដែលស៊ីពួកអេប្រាអ៊ីម ហើយដូចដំបៅស៊ីរូងពួកយូដា។
13
អេប្រាអ៊ីមឃើញរោគរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី គេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជ ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។
14
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
15
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14