bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Job 31
Job 31
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 32 →
1
ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនសម្លឹងមើលទៅ ស្ត្រីក្រមុំណាម្នាក់ ដោយចិត្តស្រើបស្រាលឡើយ។
2
ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វី ពីស្ថានលើទុកសម្រាប់ខ្ញុំ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ?
3
មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។
4
ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។
5
ខ្ញុំពុំដែលបោកប្រាស់គេ ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។
6
សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះ នោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។
7
ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ
8
នោះពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយរម្លើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
9
ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់ ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ
10
នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេង ហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ
11
ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
12
អំពើនេះប្រៀបបាននឹងភ្លើង ឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាស ហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
13
ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រី នៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
14
ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោស តើឲ្យខ្ញុំធ្វើដូចម្ដេច ពេលព្រះអង្គសួរចម្លើយ តើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
15
ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា ព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមក យ៉ាងនោះដែរ គឺព្រះតែមួយដែលបានសូនយើង ក្នុងផ្ទៃម្ដាយដូចគ្នា។
16
ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ ខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
17
ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង ដោយឥតចែកឲ្យក្មេងកំព្រាទេ
18
គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេ ហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមក ខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
19
ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់ ហើយឃើញជនទុគ៌តខ្វះភួយដណ្ដប់
20
ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយ និងឲ្យរោមចៀមទៅគេដណ្ដប់ ហើយគេក៏ដឹងគុណខ្ញុំ។
21
ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ
22
សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ ដាច់ចេញពីកែងដៃទៅចុះ!
23
ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង របស់ព្រះអង្គបានឡើយ។
24
ខ្ញុំមិនដែលផ្ញើជីវិតលើមាស ហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។
25
ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលខ្ញុំរកបាននោះដែរ។
26
ពេលសម្លឹងមើលទៅព្រះអាទិត្យ ដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច ហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
27
ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
28
ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោស ព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់ ដែលគង់នៅស្ថានដ៏ខ្ពស់។
29
ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។
30
ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាប ព្រោះតែពាក្យសម្ដី គឺខ្ញុំមិនដែលដាក់បណ្ដាសាគេ ប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
31
អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ តែងតែពោលថា ខ្ញុំឲ្យអាហារ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
32
តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំ ទទួលអ្នកដំណើរ ទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកឲ្យគេ ដេកនៅខាងក្រៅផ្ទះឡើយ។
33
ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ ដូចមនុស្សឯទៀតៗ ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
34
ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀល ខ្លាចគ្រួសារឯទៀតៗមាក់ងាយ ហើយខ្ញុំក៏មិនដែលសម្ងំនៅស្ងៀម មិនហ៊ានចេញពីផ្ទះដែរ។
35
ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ! សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ឆ្លើយតបមកខ្ញុំផង! រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក ដើម្បីចោទប្រកាន់ខ្ញុំ
36
ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។
37
ខ្ញុំនឹងទូលព្រះអង្គនូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត ខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។
38
ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក
39
ប្រសិនបើខ្ញុំបរិភោគផល ដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់ ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
40
នោះសូមឲ្យមានតែបន្លា និងស្រងែ ដុះនៅក្នុងស្រែជំនួសស្រូវ»។ - ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ -
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42