bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Leviticus 11
Leviticus 11
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 12 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន
3
គឺសត្វដែលមានក្រចកឆែក ហើយទំពាអៀងផង។
4
ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណា ដែលគ្រាន់តែមានក្រចកឆែក ឬសត្វណាដែលគ្រាន់តែទំពាអៀងនោះឡើយ។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធមានដូចតទៅ: គឺសត្វអូដ្ឋ ដ្បិតវាទំពាអៀងតែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
5
ទន្សាយថ្ម ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
6
ទន្សាយព្រៃ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
7
ជ្រូក ដ្បិតវាមានក្រចកឆែក តែមិនទំពាអៀងទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
8
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ គឺត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
9
ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក ទោះបីទឹកសមុទ្រក្ដី ទឹកទន្លេក្ដី អ្នករាល់គ្នាអាចបរិភោគបានតែសត្វណាមានព្រុយ និងមានស្រកាប៉ុណ្ណោះ។
10
រីឯសត្វគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្ដី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គួរស្អប់ខ្ពើម។
11
អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងនោះ កុំបរិភោគសាច់របស់វា ហើយក៏មិនត្រូវប៉ះពាល់ខ្មោចរបស់វាដែរ។
12
អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណាដែលរស់នៅក្នុងទឹក តែគ្មានស្រកា និងគ្មានព្រុយ។
13
ក្នុងចំណោមសត្វស្លាប ដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចតទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក
14
រអាត ត្មាតគ្រប់ប្រភេទ
15
ក្អែកគ្រប់ប្រភេទ
16
អូទ្រុស មៀម រំពេ និងប្រមង់គ្រប់ប្រភេទ
17
ទីទុយ ក្អែកទឹក ក្រៀល
18
គូក ទុង ស្មោញ
19
កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។
20
អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វល្អិតដែលមានស្លាប និងមានជើង។
21
ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វល្អិត ដែលមានស្លាប និងមានជើងអាចលោតលើដី
22
ដូចជាកណ្ដូប និងចង្រិតគ្រប់ប្រភេទ។
23
រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើង នោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។
24
សត្វទាំងនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
25
អ្នកកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
26
សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: គឺសត្វគ្មានក្រចកឆែក និងមិនទំពាអៀង អ្នកប៉ះពាល់សត្វនោះនឹងក្លាយទៅជាមិនបរិសុទ្ធ។
27
សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចរបស់វានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
28
អ្នកកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
29
ក្នុងចំណោមសត្វលូនវារនៅលើដី ពពួកសត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: ស្កា កណ្ដុរ បង្កួយគ្រប់ប្រភេទ
30
តុកកែ ជីងចក់ ថ្លែន ជាស។
31
អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចវានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
32
ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែក ថង់ និងអ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។
33
ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។
34
ប្រសិនបើគេចាក់ទឹកពីក្អមនោះ ទៅលើអាហារសម្រាប់បរិភោគ អាហារនោះនឹងក្លាយទៅជាមិនបរិសុទ្ធ ហើយទឹកសម្រាប់ផឹកក៏នឹងក្លាយទៅជាមិនបរិសុទ្ធដែរ។
35
ប្រសិនបើមានខ្មោចសត្វធ្លាក់ទៅលើវត្ថុប្រើប្រាស់ណាមួយ ទោះបីចង្ក្រាន ឬឡក្ដី វត្ថុនោះនឹងទៅជាមិនបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវតែកម្ទេចចោល ដ្បិតអ្នករាល់គ្នាត្រូវចាត់ទុកវត្ថុទាំងនោះជាវត្ថុមិនបរិសុទ្ធ។
36
ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬអណ្ដូងទឹក នោះទឹកនៅតែបរិសុទ្ធដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញនឹងទៅជាមិនបរិសុទ្ធ។
37
ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសម្រាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែបរិសុទ្ធដដែល។
38
ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ធញ្ញជាតិដែលត្រាំទឹករួចហើយ គ្រាប់ទាំងនោះនឹងទៅជាមិនបរិសុទ្ធ។
39
ចំពោះសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន ប្រសិនបើវាងាប់ អ្នកដែលប៉ះពាល់ខ្មោចសត្វនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
40
អ្នកដែលបរិភោគសាច់របស់ខ្មោចសត្វនោះ ត្រូវតែបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច រីឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
41
កុំបរិភោគសត្វលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។
42
អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូន ឬសត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វជើងបួន ឬសត្វជើងច្រើនក្ដី ព្រោះជាសត្វគួរស្អប់ខ្ពើម។
43
អ្នករាល់គ្នាមិនត្រូវបណ្ដោយឲ្យសៅហ្មង ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវានឹងបណ្ដាលឲ្យអ្នកទៅជាមិនបរិសុទ្ធ។
44
យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្ដោយខ្លួនឲ្យទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។
45
យើងជា ព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។
46
នេះសុទ្ធសឹងជាក្រឹត្យវិន័យស្ដីអំពីពួកសត្វជើងបួន សត្វស្លាប សត្វដែលរស់រវើករវ័ណ្ឌនៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។
47
ក្រឹត្យវិន័យនេះនាំឲ្យអ្នករាល់គ្នាចេះបែងចែករវាងសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ សត្វដែលអាចបរិភោគបាន និងសត្វដែលបរិភោគមិនបាន»។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27