bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Micah 4
Micah 4
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 5 →
1
ថ្ងៃក្រោយ ព្រះអម្ចាស់ នឹងលើកភ្នំ ដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
2
ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់ លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
3
ព្រះអង្គនឹងធ្វើជាចៅក្រមរវាង ជាតិសាសន៍ដ៏ច្រើន ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិដ៏ខ្លាំងពូកែ ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មកដំធ្វើជាផាលនង្គ័ល ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
4
មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។ គ្មាននរណាមករំខានពួកគេឡើយ ដ្បិត ព្រះអម្ចាស់ មានព្រះបន្ទូលដូច្នេះ។
5
ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាម ព្រះអម្ចាស់ ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។
6
«នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស ដែលដើរពុំរួច យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល យើងបានធ្វើទោស» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
7
«យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជា ព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
8
រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ អ្នកប្រៀបដូចជាប៉មចាំយាម និងជាបន្ទាយដ៏រឹងមាំ អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
9
ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ ហេតុអ្វីបានជាអ្នកឈឺចុកចាប់ ដូចស្ត្រីសម្រាលកូនដូច្នេះ? តើអ្នកគ្មានស្ដេចទេឬ? តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
10
ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសម្រាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ ព្រះអម្ចាស់ នឹងរំដោះអ្នក ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
11
ឥឡូវនេះ ប្រជាជាតិជាច្រើន លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា: “សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
12
ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យ របស់ ព្រះអម្ចាស់ ទេ ហើយក៏ពុំយល់គម្រោងការរបស់ព្រះអង្គដែរ ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ នៅក្នុងលានបោកបែន។
13
«ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជា ព្រះអម្ចាស់ និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។
14
ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយ ចូរអារសាច់របស់ខ្លួនទៅ! ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយ គេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់ ជនជាតិអ៊ីស្រាអែល។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 5 →
All chapters:
1
2
3
4
5
6
7