bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Nahum 2
Nahum 2
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
កងទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លាហានឡើង។
2
អ៊ីស្រាអែលប្រៀបដូចជាដើមទំពាំងបាយជូរ ដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះអម្ចាស់ នឹងយាងមកលើកកិត្តិយស របស់កូនចៅលោកយ៉ាកុប ហើយធ្វើឲ្យអ៊ីស្រាអែលបានរុងរឿង ដូចដើមឡើងវិញ។
3
ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ ខែលពណ៌ក្រហម អ្នកចម្បាំងស្លៀកពាក់ពណ៌ក្រហមទុំ។ នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចម្បាំង របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។
4
រទេះចម្បាំងបោះពួយទៅមុខឆ្លងកាត់ផ្លូវ ឆ្លងកាត់ទីលានក្រុង មើលទៅប្រៀបដូចជាភ្លើងចន្លុះ ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។
5
ស្ដេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន ប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។ សត្រូវសម្រុកចូលទៅរកកំពែងក្រុង ហើយដំឡើងគ្រឿងការពារខ្លួន។
6
ទ្វារក្រុងដែលបែរមុខទៅរកទន្លេ ត្រូវរបើក វាំងស្ដេចត្រូវខ្មាំងដណ្ដើមយកបាន។
7
ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ ហើយនាំយកទៅ។ ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ ដូចព្រាប ទាំងគក់ទ្រូងទៀតផង។
8
ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ ទោះបីមានគេហៅឲ្យឈប់ ក៏គ្មាននរណាបែរក្រោយដែរ។
9
ចូររឹបអូសយកប្រាក់! ចូររឹបអូសយកមាស! ដ្បិតទ្រព្យសម្បត្តិរបស់ក្រុងនេះ មានច្រើនឥតគណនា គឺគ្រឿងបរិក្ខារដ៏មានតម្លៃគ្រប់យ៉ាង។
10
ចូរសម្លាប់រង្គាល ចូរកម្ទេច ចូរបំផ្លាញឲ្យអស់ទៅ! អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់ ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។
11
តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍ ក្លាយទៅជាយ៉ាងណាហើយ? ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល សិង្ហស្ទាវរស់នៅ។ ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។
12
សិង្ហឈ្មោលចាប់រំពា និងហែកសាច់ យកមកឲ្យសិង្ហញី និងកូនសិង្ហស៊ី វាពាំសាកសពសត្វមកដាក់ពេញរូងរបស់វា។
13
នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដុតកម្ទេចរទេះចម្បាំងរបស់អ្នក ឲ្យទៅជាផេះ។ ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។ យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក ទ្រព្យសម្បត្តិពីអ្នកដទៃ ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ របស់អ្នកទៀតដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3