bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Song of Solomon 4
Song of Solomon 4
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
1
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។
2
ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។
3
បបូរមាត់របស់អូនប្រៀបបាននឹង ខ្សែបូពណ៌ក្រហម មាត់របស់អូនស្អាតណាស់ នៅពីក្រោយស្បៃ ថ្ពាល់របស់អូន ក្រហមស្រស់ដូចផ្លែទទឹម។
4
ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌ ដែលមានរាងមូល ហើយរលោង មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ គឺជាខែលរបស់ទាហានដ៏អង់អាច។
5
សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។
6
ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ និងភ្នំគ្រឿងក្រអូប ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។
7
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ អូនល្អឥតខ្ចោះ។
8
សម្លាញ់ចិត្តបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង! ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង! ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
9
អូនស្រីសម្លាញ់ចិត្តបងអើយ អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ ដោយសារកែវភ្នែករបស់អូន និងដោយសារលំអខ្សែកតែមួយរបស់អូន អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។
10
អូនស្រីសម្លាញ់ចិត្តបងអើយ សេចក្ដីស្រឡាញ់របស់អូនទន់ភ្លន់ណាស់ សេចក្ដីស្រឡាញ់របស់អូន ប្រសើរជាង ស្រាទំពាំងបាយជូរ ហើយក្លិនរបស់អូន ក្រអូបជាងគ្រឿងក្រអូប ទាំងប៉ុន្មានទៅទៀត។
11
សម្លាញ់ចិត្តបងអើយ បបូរមាត់អូនមានរសជាតិផ្អែម ដូចទឹកដមរបស់ផ្កា នៅក្រោមអណ្ដាតរបស់អូន ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប ដូចព្រៃព្រឹក្សានៅស្រុកលីបង់។
12
អូនស្រីសម្លាញ់ចិត្តបងអើយ អូនជាសួនឧទ្យានតែមួយគត់របស់បង អូនជាអណ្ដូងទឹករបស់បង និងជាប្រភពទឹករបស់បង។
13
ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់ ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស។ ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ
14
ដើមទេព្វិរូ និងរមៀត ដើមចំប៉ី និងដើមសម្បុរល្វែង ព្រមទាំងដើមឈើទាំងអស់សម្រាប់ធ្វើគ្រឿងក្រអូប ជ័រល្វីងទេស ក្រស្នា និងឈើក្រអូបដ៏វិសេស គ្រប់យ៉ាង។
15
អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យាន អូនជាអណ្ដូងផ្ដល់ទឹករស់ និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។
16
ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ ដើម្បីឲ្យសាយក្លិនក្រអូប! សូមម្ចាស់ចិត្តរបស់អូន ចូលមកក្នុងសួនឧទ្យានរបស់បង ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ!
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
All chapters:
1
2
3
4
5
6
7
8