bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
1 Peter 2
1 Peter 2
Khmer 2012 (Khmer Christian Bible)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
ដូច្នេះ ចូរអ្នករាល់គ្នាបោះបង់គ្រប់ទាំងការអាក្រក់ ឧបាយកល អំពើពុតត្បុត និងសេចក្ដីច្រណែន ព្រមទាំងការនិយាយដើមគ្នាគ្រប់បែបយ៉ាងនោះចោលទៅ!
2
ចូរសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណ ដូចជាទារកដែលទើបនឹងកើត ធ្វើដូច្នោះដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដរាបដល់ទទួលបានសេចក្ដីសង្គ្រោះ
3
ដ្បិតអ្នករាល់គ្នាបានភ្លក់ហើយថា ព្រះអម្ចាស់ល្អ។
4
ចូលមកឯព្រះអង្គ គឺជាថ្មដ៏រស់ដែលត្រូវមនុស្សបោះបង់ចោល ប៉ុន្ដែព្រះជាម្ចាស់បានជ្រើសរើស ព្រោះមានតម្លៃ។
5
អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើងឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ
6
ដ្បិតមានសេចក្ដីចែងទុកនៅក្នុងបទគម្ពីរថា៖ «មើល៍ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មនៅតាមជ្រុងដ៏មានតម្លៃដែលបានជ្រើសរើស ហើយអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។
7
ដូច្នេះ ថ្មនេះមានតម្លៃសម្រាប់អ្នករាល់គ្នាដែលជាអ្នកជឿ ប៉ុន្ដែសម្រាប់អ្នកមិនជឿវិញ ថ្មនេះជាថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង
8
ជាថ្មដែលនាំឲ្យជំពប់ដួល ហើយជាផ្ទាំងថ្មដែលធ្វើឲ្យរវាតចិត្ដ ហើយគេជំពប់ដួល ពីព្រោះគេមិនស្ដាប់បង្គាប់តាមព្រះបន្ទូល ដោយព្រោះពួកគេត្រូវបានកំណត់ទុកសម្រាប់ការនោះឯង។
9
រីឯអ្នករាល់គ្នាជាពូជដែលបានជ្រើសរើស ជាសង្ឃហ្លួង ជាជនជាតិបរិសុទ្ធ ជាប្រជារាស្ដ្រដែលជាកម្មសិទ្ធិផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលព្រះអង្គបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
10
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយពីដើមអ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្ដាករុណាទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានទទួលហើយ។
11
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាដែលជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នថា ចូរចៀសចេញពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមដែលទាស់នឹងព្រលឹង
12
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
13
ដោយព្រោះព្រះអម្ចាស់ ចូរចុះចូលនឹងអំណាចទាំងអស់របស់មនុស្ស មិនថាចំពោះស្ដេចដែលមានអំណាចឧត្ដម
14
ឬលោកអភិបាលដែលស្ដេចបានចាត់ឲ្យដាក់ទោសពួកអ្នកប្រព្រឹត្ដអាក្រក់ និងសរសើរពួកអ្នកប្រព្រឹត្ដល្អនោះទេ
15
ដ្បិតការបិទមាត់មនុស្សល្ងង់ខ្លៅដោយការប្រព្រឹត្ដិល្អជាបំណងរបស់ព្រះជាម្ចាស់។
16
ចូរប្រព្រឹត្ដឲ្យសមជាមនុស្សមានសេរីភាព ប៉ុន្ដែមិនត្រូវប្រើសេរីភាពនោះបិទបាំងសេចក្ដីអាក្រក់ឡើយ ផ្ទុយទៅវិញត្រូវប្រព្រឹត្ដឲ្យសមជាបាវបម្រើរបស់ព្រះជាម្ចាស់។
17
ចូរគោរពមនុស្សទាំងអស់ ចូរស្រឡាញ់គ្នាជាបងប្អូន ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគោរពស្ដេចផង។
18
ឱបាវបម្រើរាល់គ្នាអើយ! ចូរចុះចូលនឹងចៅហ្វាយរបស់អ្នករាល់គ្នាដោយកោតខ្លាចគ្រប់បែបយ៉ាង មិនមែនត្រឹមតែចៅហ្វាយដែលល្អ ហើយស្លូតប៉ុណ្ណោះទេ គឺទាំងចៅហ្វាយដែលកាចផង។
19
ដ្បិតបើអ្នកណាម្នាក់រងទុក្ខដោយអយុត្តិធម៌ ហើយស៊ូទ្រាំដោយព្រោះស្គាល់បំណងរបស់ព្រះជាម្ចាស់ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គហើយ។
20
បើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយ ដោយព្រោះបានធ្វើបាប នោះតើមានកិត្ដិយសអ្វី? ប៉ុន្ដែបើអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ដោយព្រោះបានប្រព្រឹត្ដល្អ នោះទើបបានជាទីសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់។
21
ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រិស្ដក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ
22
ព្រះអង្គមិនដែលប្រព្រឹត្ដបាប ហើយក៏មិនដែលឃើញមានសេចក្ដីបោកប្រាស់ចេញពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
23
ពេលគេប្រមាថព្រះអង្គ ព្រះអង្គមិនតបតទេ ពេលព្រះអង្គរងទុក្ខលំបាក ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ ផ្ទុយទៅវិញព្រះអង្គបានថ្វាយអង្គទ្រង់ដល់ព្រះជាម្ចាស់ដែលជំនុំជម្រះដោយសុច្ចរិត។
24
ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯបាប ហើយរស់ខាងឯសេចក្ដីសុចរិតវិញ អ្នករាល់គ្នាក៏បានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គ
25
ដ្បិតកាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វង ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានត្រលប់មកឯអ្នកគង្វាល និងអ្នកមើលថែព្រលឹងរបស់អ្នករាល់គ្នាវិញហើយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5