bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
2 Corinthians 3
2 Corinthians 3
Khmer 2012 (Khmer Christian Bible)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
តើយើងចាប់ផ្ដើមលើកតម្កើងខ្លួនទៀតហើយឬ? ឬមួយយើងត្រូវការសំបុត្រណែនាំខ្លួនបង្ហាញអ្នករាល់គ្នា ឬពីអ្នករាល់គ្នា ដូចជាអ្នកខ្លះដែរឬ?
2
អ្នករាល់គ្នាទេតើជាសំបុត្ររបស់យើងដែលបានកត់ត្រាទុកនៅក្នុងចិត្ដរបស់យើង ដែលមនុស្សទាំងអស់បានអាន និងបានដឹងគ្រប់គ្នា
3
ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រិស្ដដែលយើងបានសរសេរ គឺមិនបានសរសេរនឹងទឹកខ្មៅទេ ប៉ុន្ដែនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយមិនមែននៅលើបន្ទះថ្មទេ គឺនៅក្នុងចិត្ដខាងសាច់ឈាមវិញ
4
ហើយយើងមានការទុកចិត្ដបែបនេះចំពោះព្រះជាម្ចាស់ ដោយសារព្រះគ្រិស្ដ
5
មិនមែនថាយើងមានសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចាត់ទុកថាអ្វីមួយមកពីខ្លួនយើងទេ ព្រោះសមត្ថភាពរបស់យើងមកពីព្រះជាម្ចាស់។
6
ព្រះអង្គក៏បានធ្វើឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើកិច្ចព្រមព្រៀងថ្មីដែលមិនមែនសរសេរជាអក្សរទេ ប៉ុន្ដែដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរសម្លាប់ ប៉ុន្ដែព្រះវិញ្ញាណផ្ដល់ជីវិត។
7
បើអក្សរចារឹកលើថ្ម ដែលជាមុខងារបម្រើសេចក្ដីស្លាប់មានសិរីរុងរឿងរហូតធ្វើឲ្យកូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេចំដោយព្រោះតែសិរីល្អនៅលើមុខរបស់គាត់ ដែលនឹងសាបសូន្យទៅ
8
ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ នឹងមានសិរីរុងរឿងលើសជាងយ៉ាងណាទៀត។
9
បើមុខងារបម្រើការផ្ដន្ទាទោសមានសិរីរុងរឿង នោះមុខងារបម្រើសេចក្ដីសុចរិតនឹងមានសិរីរុងរឿងកាន់តែច្រើនជាងទៅទៀត
10
ដោយព្រោះតែសិរីរុងរឿងដ៏លើសលប់នៅពេលនេះ នោះអ្វីដែលធ្លាប់មានសិរីរុងរឿង គ្មានសិរីរុងរឿងទៀតទេ
11
ហើយបើអ្វីដែលនឹងបាត់ទៅមានសិរីរុងរឿង នោះអ្វីដែលនៅស្ថិតស្ថេរនឹងមានសិរីរុងរឿងលើសជាងទៅទៀត។
12
ដូច្នេះដោយមានសង្ឃឹមបែបនេះហើយ ទើបយើងនិយាយដោយក្លាហាន
13
មិនមែនដូចលោកម៉ូសេដែលបាំងស្បៃមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលមើលឃើញទីបញ្ចប់នៃអ្វីមួយដែលនឹងសាបសូន្យទៅ
14
ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ
15
រហូតដល់សព្វថ្ងៃនេះ ពេលណាក៏ដោយដែលពួកគេអានក្រឹត្យវិន័យរបស់លោកម៉ូសេ នោះមានស្បៃបាំងចិត្ដរបស់ពួកគេ។
16
ប៉ុន្ដែស្បៃនោះត្រូវបានដោះចេញ ពេលណាដែលពួកគេបែរមករកព្រះអម្ចាស់
17
រីឯព្រះអម្ចាស់ជាព្រះវិញ្ញាណ ហើយកន្លែងណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ កន្លែងនោះមានសេរីភាព
18
ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13