bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
2 Timothy 3
2 Timothy 3
Khmer 2012 (Khmer Christian Bible)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
ប៉ុន្ដែចូរដឹងការនេះចុះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាកមកដល់។
2
ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់លុយ អំនួត ក្អេងក្អាង ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនបរិសុទ្ធ
3
គ្មានសេចក្ដីស្រឡាញ់ គ្មានការសម្រុះសម្រួល និយាយមូលបង្កាច់ មិនចេះទប់ចិត្ត សាហាវ ស្អប់ការល្អ
4
មានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ស្រឡាញ់ការសប្បាយជាងស្រឡាញ់ព្រះជាម្ចាស់
5
មានឫកពាជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែមិនទទួលស្គាល់អំណាចនៃការគោរពបម្រើព្រះជាម្ចាស់ទេ។ ដូច្នេះ ចូរបែរចេញពីមនុស្សទាំងនោះចុះ
6
ដ្បិតពីចំណោមពួកគេទាំងនោះ មានអ្នកខ្លះបានលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្រីល្ងង់ខ្លៅដែលមានបាបពោរពេញ ជាស្រីដែលបណ្តោយតាមចំណង់តណ្ហាផ្សេងៗ
7
ស្រ្ដីទាំងនោះរៀនរហូត ប៉ុន្ដែនៅតែមិនអាចស្គាល់សេចក្ដីពិតបានឡើយ
8
គឺដូចដែលយ៉ានេស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេជាយ៉ាងណា អ្នកទាំងនោះក៏ប្រឆាំងនឹងសេចក្ដីពិតជាយ៉ាងនោះដែរ គំនិតរបស់ពួកគេខូចអស់ហើយ រីឯជំនឿរបស់ពួកគេគ្មានប្រយោជន៍ឡើយ។
9
ពួកគេទៅមុខទៀតមិនបានឆ្ងាយឡើយ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីល្ងង់ខ្លៅរបស់ពួកគេយ៉ាងច្បាស់ដូចជាសេចក្ដីល្ងង់ខ្លៅរបស់យ៉ានេស និងយ៉ាមប្រេសដែរ។
10
រីឯអ្នកវិញ អ្នកបានស្គាល់អំពីសេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយាប្រព្រឹត្ដ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ
11
ព្រមទាំងការបៀតបៀន និងការរងទុក្ខលំបាកដែលបានកើតឡើងចំពោះខ្ញុំនៅក្រុងឤន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា គឺខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង ប៉ុន្ដែព្រះអម្ចាស់បានសង្គ្រោះខ្ញុំពីសេចក្តីទាំងអស់នោះ
12
ហើយអស់អ្នកដែលចង់រស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ ក៏នឹងត្រូវគេបៀតបៀនដែរ
13
រីឯមនុស្សអាក្រក់ និងពួកបោកប្រាសវិញនឹងកាន់តែអាក្រក់ទៅៗ ទាំងបោកបញ្ឆោតគេ ហើយខ្លួនឯងក៏ចាញ់បោកគេដែរ
14
ប៉ុន្តែអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន និងជឿប្រាកដដោយដឹងថា អ្នកបានរៀនពីអ្នកណា
15
ហើយអ្នកបានស្គាល់បទគម្ពីរបរិសុទ្ធតាំងពីតូចដែលអាចនាំឲ្យអ្នកមានប្រាជ្ញា ដើម្បីទទួលសេចក្ដីសង្គ្រោះតាមរយៈជំនឿលើព្រះគ្រិស្ដយេស៊ូ
16
ដ្បិតគ្រប់ទាំងបទគម្ពីរព្រះជាម្ចាស់បានបណ្ដាលឲ្យសរសេរឡើង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឮកឲ្យដឹងខ្លួន ការកែតម្រង់ និងការអប់រំអំពីសេចក្ដីសុចរិត
17
ដើម្បីឲ្យអ្នកសំណប់របស់ព្រះជាម្ចាស់បានគ្រប់លក្ខណ៍ ហើយត្រៀមជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4