bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
James 5
James 5
Khmer 2012 (Khmer Christian Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
ចូរមក៍ ឱពួកអ្នកមានអើយ! ចូរស្រែកទ្រហោយំចំពោះសេចក្ដីវេទនាដែលនឹងធ្លាក់មកលើអ្នករាល់គ្នាចុះ
2
ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នាបានពុកផុយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវខ្មូតស៊ីអស់ដែរ។
3
មាសប្រាក់របស់អ្នករាល់គ្នាដុះស្និម ហើយស្និមនេះជាទីបន្ទាល់ទាស់នឹងអ្នករាល់គ្នា ហើយស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង អ្នករាល់គ្នាបានសន្សំទ្រព្យសម្បត្តិទុកនៅគ្រាចុងក្រោយនេះ។
4
មើល៍ ប្រាក់ឈ្នួលដែលអ្នករាល់គ្នាបានលួចបន្លំកម្មករដែលបានច្រូតកាត់នៅក្នុងស្រែរបស់អ្នករាល់គ្នា បានស្រែកឡើង ហើយសម្រែករបស់ពួកអ្នកច្រូតបានឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវាហើយ។
5
អ្នករាល់គ្នាបានរស់នៅលើផែនដីនេះយ៉ាងថ្កុំថ្កើងរុងរឿង តាមបំណងស្រើបស្រាល ហើយអ្នករាល់គ្នាបានចម្អែតចិត្ដរបស់ខ្លួនដូចជានៅថ្ងៃសម្លាប់សត្វ។
6
អ្នករាល់គ្នាបានកាត់ទោស ហើយសម្លាប់មនុស្សសុចរិត ប៉ុន្ដែពួកគេមិនបានប្រឆាំងនឹងអ្នករាល់គ្នាទេ។
7
ដូច្នេះ បងប្អូនអើយ! ចូរអត់ធ្មត់រហូតដល់ថ្ងៃដែលព្រះអម្ចាស់យាងមកចុះ មើល៍ កសិករទន្ទឹងរង់ចាំផលផ្លែដ៏មានតម្លៃដែលកើតចេញពីដី ដោយអត់ធ្មត់ដែរ គឺតាំងពីភ្លៀងដើមរដូវរហូតដល់ចុងរដូវ។
8
រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ ចូរអត់ធ្មត់ ហើយពង្រឹងចិត្តរបស់អ្នកឲ្យមាំមួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
9
បងប្អូនអើយ! ចូរកុំរអ៊ូរទាំទាស់គ្នាទៅវិញទៅមកឡើយ ក្រែងលោត្រូវជាប់ជំនុំជម្រះ មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។
10
បងប្អូនអើយ! ចូរយកពួកអ្នកនាំព្រះបន្ទូលដែលបានថ្លែងព្រះបន្ទូលនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ទុកជាគំរូអំពីសេចក្ដីអត់ធ្មត់ និងការរងទុក្ខលំបាកចុះ។
11
មើល៍ យើងរាប់ពួកអ្នកដែលបានស៊ូទ្រាំថា ជាអ្នកមានពរ។ អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់លោកយ៉ូប ហើយឃើញលទ្ធផលចុងក្រោយរបស់គាត់ដែលមកពីព្រះអម្ចាស់ដែរ ដ្បិតព្រះអម្ចាស់ពេញដោយព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
12
លើសពីនេះទៅទៀត បងប្អូនរបស់ខ្ញុំអើយ! កុំស្បថឲ្យសោះ មិនថាស្បថនឹងស្ថានសួគ៌ ឬផែនដី ឬសម្បថណាផ្សេងទៀតក្ដី ផ្ទុយទៅវិញ ចូរឲ្យពាក្យរបស់អ្នករាល់គ្នា បាទ គឺបាទ ហើយទេ គឺទេចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាជាប់ជំនុំជម្រះឡើយ។
13
នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកដែរឬ ចូរឲ្យអ្នកនោះអធិស្ឋានចុះ មានអ្នកណាអរសប្បាយដែរឬ ចូរឲ្យអ្នកនោះច្រៀងសរសើរចុះ
14
នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺដែរឬ ចូរឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានទាំងលាបប្រេងនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ចុះ
15
ការអធិស្ឋានដោយជំនឿនឹងសង្គ្រោះអ្នកឈឺ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យបានជា បើគាត់បានប្រព្រឹត្ដបាប គាត់នឹងបានទទួលការលើកលែងទោស។
16
ដូច្នេះ ចូរអ្នករាល់គ្នាសារភាពបាបដល់គ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាសះស្បើយចុះ ដ្បិតសេចក្ដីទូលអង្វររបស់មនុស្សសុចរិតពូកែ និងមានប្រសិទ្ធភាពខ្លាំងណាស់។
17
លោកអេលីយ៉ាជាមនុស្សដែលមានលក្ខណៈដូចយើង គាត់បានអធិស្ឋាន សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដីអស់បីឆ្នាំប្រាំមួយខែ។
18
បន្ទាប់មក គាត់បានអធិស្ឋានម្ដងទៀត នោះមេឃក៏បង្អុរភ្លៀង ហើយដីក៏បានបង្កើតផលផ្លែ។
19
បងប្អូនរបស់ខ្ញុំអើយ! បើមានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាវង្វេងចេញពីសេចក្ដីពិត ហើយមានអ្នកណាម្នាក់បាននាំគាត់មកវិញ
20
ចូរឲ្យអ្នកនោះដឹងថា អ្នកដែលនាំមនុស្សបាបចេញពីផ្លូវដែលគេបានវង្វេង គឺបានសង្គ្រោះព្រលឹងរបស់គេឲ្យរួចពីសេចក្ដីស្លាប់ ព្រមទាំងគ្របបាំងបាបដ៏ច្រើនលើសលុបទៀតផង។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5