bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 John 1
2 John 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
1
ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលអុលឡោះបានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ
2
ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។
3
សូមអុលឡោះជាបិតា និងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ ប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។
4
ខ្ញុំសប្បាយចិត្ដណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្ដិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីអុលឡោះជាបិតាមក។
5
ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។
6
សេចក្ដីស្រឡាញ់មានដូចតទៅៈ យើងត្រូវតែប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្ដិតាម។
7
មានអ្នកបោកបញ្ឆោតជាច្រើននាក់ បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា អ៊ីសាអាល់ម៉ាហ្សៀសបានមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំងអាល់ម៉ាហ្សៀស។
8
ចូរមើលគ្នាឯងឲ្យមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំឲ្យបានទទួលរង្វាន់ដ៏បរិបូណ៌។
9
អ្នកណាមិនស្ថិតនៅជាប់នឹងឱវាទរបស់អាលម៉ាហ្សៀស គឺទៅហួស អ្នកនោះ គ្មានអុលឡោះនៅជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងឱវាទរបស់អាល់ម៉ាហ្សៀសទើបមានអុលឡោះជាបិតា និងអ៊ីសាជាបុត្រានៅជាមួយ។
10
ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវឲ្យសាឡាមគេផង
11
ដ្បិតអ្នកណាឲ្យសាឡាមមនុស្សបែបនេះ ក៏ដូចជាសមគំនិតនឹងអំពើអាក្រក់របស់គេដែរ។
12
ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។
13
កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលអុលឡោះបានជ្រើសរើសនោះ ក៏ផ្ញើសាឡាមមកលោកស្រីដែរ។
Jump to:
Chapter 1
All chapters:
1