bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Mark 6
Mark 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
1
អ៊ីសាចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់គាត់វិញ ពួកសិស្សក៏ទៅតាមគាត់ដែរ។
2
លុះដល់ថ្ងៃជំអាត់ អ៊ីសាបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ។ មនុស្សជាច្រើនដែលបានស្ដាប់អ៊ីសាងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះ មកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះ ជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះ កើតឡើងដោយវិធីណា?
3
តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារីយំ ជាបងប្អូនរបស់យ៉ាកកូប យូសុះ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿអ៊ីសាបានឡើយ។
4
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ធម្មតាគេមើលងាយណាពីតែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់គេប៉ុណ្ណោះ»។
5
នៅទីនោះ អ៊ីសាពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់ដៃលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យបានជាប៉ុណ្ណោះ។
6
អ៊ីសានឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។ អ៊ីសាទៅភូមិនានាដែលនៅជុំវិញ ហើយគាត់បង្រៀនអ្នកស្រុក។
7
ពេលនោះ អ៊ីសាហៅសិស្សទាំងដប់ពីរនាក់មក រួចគាត់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញអ៊ីព្លេសផង។
8
អ៊ីសាផ្ដែផ្ដាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន
9
ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឲ្យសោះ»។
10
អ៊ីសាមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។
11
បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
12
ពួកសិស្សក៏ចេញទៅ ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្ដគំនិត។
13
គេបានដេញអ៊ីព្លេសជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេបានជាសះស្បើយ។
14
ស្តេចហេរ៉ូដបានដឹងអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតកិត្ដិនាមរបស់អ៊ីសាបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញ។ ហេតុនេះហើយបានជាគាត់មានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។
15
អ្នកខ្លះថា៖ «គាត់ជាណាពីអេលីយ៉េស» ហើយខ្លះទៀតថា៖ «គាត់ជាណាពីម្នាក់ដូចណាពីឯទៀតៗពីជំនាន់ដើមដែរ»។
16
រីឯស្តេចហេរ៉ូដវិញ កាលបានឮដំណឹងនេះ ស្តេចនិយាយថា៖ «អ្នកនេះពិតជាយ៉ះយ៉ាដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។
17
ស្តេចហេរ៉ូដបានបញ្ជាឲ្យគេចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីព ជាប្អូន ហើយស្តេចហេរ៉ូដយកមកធ្វើជាប្រពន្ធ។
18
យ៉ះយ៉ាបានបន្ទោសស្ដេចហេរ៉ូដថា៖ «ស្តេចគ្មានសិទ្ធិនឹងយកប្រពន្ធរបស់ប្អូនមកធ្វើជាប្រពន្ធទេ»។
19
នាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់យ៉ះយ៉ា តែរកសម្លាប់ពុំកើត
20
ដ្បិតស្តេចហេរ៉ូដខ្លាចយ៉ះយ៉ា ព្រោះស្តេចដឹងថា យ៉ះយ៉ាជាមនុស្សសុចរិត និងជាអ្នកបរិសុទ្ធ។ ដូច្នេះ ស្តេចការពារយ៉ះយ៉ា។ កាលស្តេចស្តាប់ពាក្យយ៉ះយ៉ាពេញចិត្តជាខ្លាំង តែស្តេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
21
មានថ្ងៃមួយ ក្នុងឱកាសបុណ្យចំរើនអាយុរបស់ស្តេចហេរ៉ូដ ស្តេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ដ្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់នាងហេរ៉ូឌាស។
22
កូនរបស់នាងក៏ចូលមករាំ ធ្វើឲ្យស្ដេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្ដណាស់។ ស្ដេចក៏និយាយទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។
23
រួចស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។
24
នាងក៏ចេញទៅសួរម្តាយថា៖ «តើខ្ញុំត្រូវសុំអ្វី?»។ ម្តាយឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក!»។
25
នាងក៏ប្រញាប់ត្រឡប់ទៅជួបស្ដេចវិញភ្លាម រួចជម្រាបថា៖ «ខ្ញុំចង់បានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឥឡូវនេះ!»។
26
ស្ដេចព្រួយចិត្តក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះស្តេចបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។
27
ស្តេចបញ្ជាទាហានម្នាក់ ឲ្យទៅយកក្បាលយ៉ះយ៉ាមកភ្លាម។
28
ទាហានទៅគុកកាត់ កយ៉ះយ៉ា យកក្បាលដាក់លើថាសមួយមកប្រគល់ឲ្យនាង ហើយនាងយកទៅជូនម្តាយ។
29
កាលពួកសិស្សរបស់យ៉ះយ៉ាបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់យ៉ះយ៉ាទៅបញ្ចុះក្នុងផ្នូរ។
30
ពួកសាវ័កវិលត្រឡប់មកជួបអ៊ីសាវិញរៀបរាប់ជម្រាបអ៊ីសាអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។
31
មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យអ៊ីសា និងពួកសិស្ស រកពេលបរិភោគពុំបានសោះ។ អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្ដិចសិន»។
32
អ៊ីសាក៏ចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។
33
ប៉ុន្ដែ មានមនុស្សជាច្រើនបានឃើញអ៊ីសា និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់អ៊ីសា និងសិស្សហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។
34
កាលអ៊ីសាឡើងពីទូកមក ឃើញមហាជនច្រើនយ៉ាងនេះ អ៊ីសាអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានអ្នកគង្វាលថែទាំ។ អ៊ីសាក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។
35
ពេលនោះថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជួបអ៊ីសា ជម្រាបថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង
36
សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។
37
អ៊ីសាបានប្រាប់ទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេជម្រាបអ៊ីសាថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។
38
អ៊ីសាបានសួរគេថា៖ «ទៅមើលមើល៍អ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេជម្រាបអ៊ីសាថា៖ «យើងខ្ញុំមាននំបុ័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។
39
អ៊ីសាបង្គាប់ពួកសិស្សឲ្យប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។
40
គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។
41
អ៊ីសាយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ អ៊ីសាងើបមុខឡើង សរសើរតម្កើងអុលឡោះ ហើយកាច់នំបុ័ងឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ អ៊ីសាចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។
42
អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។
43
ពួកសិស្សប្រមូលនំបុ័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
44
ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ង មានប្រុសៗចំនួនប្រាំពាន់នាក់។
45
រំពេចនោះ អ៊ីសាបញ្ជាពួកសិស្សឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនគាត់ ហើយអ៊ីសាប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។
46
កាលឲ្យបណ្ដាជនចេញផុតអស់ហើយអ៊ីសាទៅទូរអានៅលើភ្នំ។
47
លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯអ៊ីសាវិញគាត់នៅលើគោកតែម្នាក់ឯង។
48
អ៊ីសាឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាកដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ អ៊ីសាដើរលើទឹក ឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់ដើរបង្ហួស។
49
កាលពួកសិស្សឃើញអ៊ីសាដើរលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក
50
ដ្បិតគេបានឃើញអ៊ីសាគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ អ៊ីសាក៏មានប្រសាសន៍ទៅគេភ្លាមថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
51
បន្ទាប់មក អ៊ីសាចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសិស្សងឿងឆ្ងល់ពន់ពេកណាស់
52
ដ្បិតគេពុំទាន់បានយល់អំពីរឿងនំបុ័ង មកពីគេមានចិត្ដរឹងរូស។
53
កាលអ៊ីសា និងពួកសិស្សបានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។
54
អ៊ីសាឡើងលើគោកជាមួយសិស្ស ពេលនោះ មនុស្សម្នាស្គាល់គាត់ភ្លាម។
55
គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថាអ៊ីសានៅ។
56
គ្រប់កន្លែងដែលអ៊ីសាទៅ ទោះបីនៅក្នុងភូមិក្នុងក្រុង ឬតាមស្រុកស្រែក្ដី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ អង្វរសុំគ្រាន់តែពាល់ជាយអាវអ៊ីសាប៉ុណ្ណោះអស់អ្នកដែលពាល់អ៊ីសា បានជាសះស្បើយគ្រប់ៗគ្នា។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16