bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Nahum 1
Nahum 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលណាហ៊ូមជាអ្នកភូមិអែលកូសបានឃើញ។
2
អុលឡោះតាអាឡា ជាម្ចាស់ដែលមានចិត្ត ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ ទ្រង់សងសឹកខ្មាំងសត្រូវ។ អុលឡោះតាអាឡា សងសឹក ទ្រង់ខឹងយ៉ាងខ្លាំង។ អុលឡោះតាអាឡា សងសឹកបច្ចាមិត្តរបស់ទ្រង់ ទ្រង់មិនអត់អោនឲ្យពួកគេទេ។
3
អុលឡោះតាអាឡា មានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡា មកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។
4
ទ្រង់គំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
5
ភ្នំធំៗរញ្ជួយចំពោះទ្រង់ ទ្រង់ធ្វើឲ្យភ្នំតូចៗរលាយ។ ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី កក្រើកញាប់ញ័រ ចំពោះទ្រង់។
6
ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ទ្រង់បាន? កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
7
អុលឡោះតាអាឡា មានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់
8
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ទ្រង់កំទេចទីតាំងរបស់ខ្មាំងសត្រូវ ទ្រង់ទម្លាក់ពួកគេក្នុងទីងងឹត។
9
តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វី ប្រឆាំងនឹង អុលឡោះតាអាឡា? ទ្រង់នឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា ឲ្យវិនាសសូន្យ គឺទ្រង់មិនទុកឲ្យពួកគេសង្កត់សង្កិន អ្នករាល់គ្នាទៀតឡើយ។
10
ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។
11
នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមក ជននោះគិតគូរគម្រោងការដ៏អាស្រូវ ប្រឆាំងនឹង អុលឡោះតាអាឡា ។
12
អុលឡោះតាអាឡា មានបន្ទូលថា៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ! យើងបានបន្ទាបអ្នក តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
13
ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវ និងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
14
ចំពោះអ្នកក្រុងនីនីវេវិញ អុលឡោះតាអាឡា សម្រេចដូចតទៅ៖ «អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។ យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។ យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
15
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3