bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Titus 2
Titus 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។
2
ចូរជម្រាបលោកតាចាស់ៗ កុំឲ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្ដធ្ងន់ មានជំនឿស្អាតស្អំ មានចិត្ដស្រឡាញ់ និងចេះស៊ូទ្រាំ។
3
រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជម្រាបគាត់ ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតបរិសុទ្ធ កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ
4
ដើម្បីជួយអប់រំស្ដ្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន
5
ឲ្យមានចិត្ដធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្ដទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្ដល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់បន្ទូលរបស់អុលឡោះបានឡើយ។
6
រីឯពួកយុវជនវិញ ចូរដាស់តឿនគេឲ្យមានចិត្ដធ្ងន់គ្រប់វិស័យទាំងអស់។
7
ចូរប្រព្រឹត្ដអំពើល្អធ្វើជាគំរូដល់គេ គឺបង្រៀនគេយ៉ាងស្អាតស្អំ និងថ្លៃថ្នូរ
8
និយាយពាក្យសំដីត្រឹមត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។
9
ចូរប្រាប់បងប្អូន ដែលជាខ្ញុំបម្រើ ឲ្យស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើឲ្យម្ចាស់ពេញចិត្ដ មិនត្រូវជំទាស់នឹងគាត់
10
មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសំដែងចិត្ដល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្ដិយសសេចក្ដីបង្រៀនអំពីអុលឡោះ ជាម្ចាស់សង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។
11
អុលឡោះបានសំដែងឲ្យយើងស្គាល់គុណរបស់ទ្រង់ ជាគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់
12
ហើយអប់រំយើងឲ្យលះបង់ចិត្ដ ដែលមិនចេះគោរពប្រណិប័តន៍អុលឡោះចោល ឲ្យលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឲ្យយើងរស់នៅក្នុងលោកនេះដោយមានចិត្ដធ្ងន់ សុចរិត និងគោរពប្រណិប័តន៍អុលឡោះ
13
ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំអ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ដ៏ឧត្ដមបំផុត និងជាអ្នកសង្គ្រោះនៃយើងមកប្រកបដោយសិរីរុងរឿង។
14
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
15
អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំឲ្យនរណាមើលងាយអ្នកបានឡើយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3