bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Timothy 4
2 Timothy 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយការយាងមករបស់ព្រះអង្គ និងព្រះរាជ្យរបស់ព្រះអង្គថា
2
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
3
ដ្បិតនឹងមានគ្រាមួយមកដល់ ដែលមនុស្សមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តរបស់គេ
4
គេនឹងបែរត្រចៀកចេញពីសេចក្ដីពិត ហើយទៅស្ដាប់រឿងព្រេងវិញ។
5
តែឯអ្នកវិញ ត្រូវមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ត្រូវទ្រាំទ្រនឹងទុក្ខលំបាក ត្រូវធ្វើការជាអ្នកប្រកាសដំណឹងល្អ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។
6
ដ្បិតខ្ញុំកំពុងតែត្រូវបានចាក់បង្ហូរ ដូចជាតង្វាយច្រួច ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ។
7
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។
8
ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
9
ចូរព្យាយាមមករកខ្ញុំជាប្រញាប់កុំខាន
10
ដ្បិតលោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ គាត់បានទៅក្រុងថែស្សាឡូនីចហើយ។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសក៏បានទៅស្រុកដាល់ម៉ាទាដែរ
11
មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសមកជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងាររបស់ខ្ញុំ។
12
ខ្ញុំបានចាត់លោកទីឃីកុសឲ្យទៅក្រុងអេភេសូរ។
13
ពេលអ្នកមក សូមយកអាវធំដែលខ្ញុំផ្ញើទុកនឹងលោកកាប៉ុស នៅក្រុងទ្រអាស និងយកសៀវភៅទាំងប៉ុន្មានមកជាមួយផង ជាពិសេសក្រាំងស្បែក។
14
លោកអ័លេក្សានត្រុសជាជាងស្មិត បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់នឹងសងគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ត។
15
អ្នកត្រូវប្រយ័ត្ននឹងគាត់ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។
16
ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាម្នាក់ឈរខាងខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះកុំប្រកាន់ទោសគេឡើយ!
17
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។
18
ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
19
សូមជម្រាបសួរនាងព្រីស៊ីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេសិភ័រផង។
20
លោកអេរ៉ាស្ទុសបានស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកទ្រភីមនៅក្រុងមីលេត ព្រោះគាត់ឈឺ។
21
ចូរព្យាយាមមកឲ្យបានមុនរដូវរងាកុំបីខាន។ លោកអ៊ើប៊ូឡុស លោកពូដេន លោកលីណុស លោកក្លូឌាស និងពួកបងប្អូនទាំងអស់គ្នា សូមជម្រាបសួរមកអ្នក។
22
សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទគង់ជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4