bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Colossians 4
Colossians 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់ខ្លួនដោយសុចរិត និងយុត្តិធម៌ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយម្នាក់នៅស្ថានសួគ៌ដែរ។
2
ចូរព្យាយាមអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ
3
ហើយអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំប្រកាសព្រះបន្ទូល គឺប្រកាសពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណងដោយសារការនេះឯង
4
ហើយដើម្បីឲ្យខ្ញុំបានសម្ដែងសេចក្ដីអាថ៌កំបាំងនេះ តាមដែលខ្ញុំត្រូវនិយាយ។
5
ចូរប្រព្រឹត្តចំពោះពួកអ្នកក្រៅដោយប្រាជ្ញា ទាំងចេះប្រើពេលវេលាផង។
6
ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
7
លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ជាអ្នកជំនួយដ៏ស្មោះត្រង់ និងជាអ្នកបម្រើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់អំពីខ្ញុំ។
8
ខ្ញុំបានចាត់គាត់ឲ្យមកជួបអ្នករាល់គ្នាសម្រាប់គោលបំណងនេះឯង គឺឲ្យអ្នករាល់គ្នាបានដឹងពីសុខទុក្ខរបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នា
9
ខ្ញុំចាត់ឲ្យគាត់មកជាមួយលោកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា និងជាមនុស្សស្មោះត្រង់ ជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា។ អ្នកទាំងពីរនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់នៅទីនេះ។
10
លោកអើរីស្តាក ដែលជាប់គុកជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកម៉ាកុស ជាក្មួយលោកបាណាបាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា ប្រសិនបើគាត់មក សូមអ្នករាល់គ្នាទទួលគាត់ចុះ។
11
រីឯលោកយេស៊ូវ ដែលហៅថា យូស្ទុស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកអ្នកកាត់ស្បែក មានតែអ្នកទាំងនេះទេដែលបានរួមការងារជាមួយខ្ញុំសម្រាប់ព្រះរាជរបស់ព្រះ ហើយគេបានកម្សាន្តចិត្តខ្ញុំ។
12
លោកអេប៉ាប្រាស ជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ ហើយយល់ច្បាស់ពីព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
13
ដ្បិតខ្ញុំសូមធ្វើបន្ទាល់ពីគាត់ថា គាត់ខំប្រឹងប្រែងណាស់សម្រាប់អ្នករាល់គ្នា សម្រាប់អស់អ្នកនៅក្រុងឡៅឌីសេ និងក្រុងហេរ៉ាប៉ូល។
14
លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា និងលោកដេម៉ាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
15
សូមជម្រាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ និងដល់នាងនីមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះគាត់ផង។
16
ពេលអានសំបុត្រនេះនៅក្នុងចំណោមអ្នករាល់គ្នាហើយ សូមឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានផង ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេវិញដែរ។
17
សូមប្រាប់លោកអើឃីពថា «ចូរយកចិត្តទុកដាក់នឹងបំពេញការងារដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ឲ្យបានសម្រេចចុះ»។
18
ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមអ្នករាល់គ្នានឹកចាំពីចំណងរបស់ខ្ញុំ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4