bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ephesians 6
Ephesians 6
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
1
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។
2
«ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង)
3
ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
4
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
5
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាច ហើយញាប់ញ័រ ទាំងមានចិត្តទៀងត្រង់ ដូចស្ដាប់បង្គាប់ព្រះគ្រីស្ទ
6
មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫ័យរបស់ព្រះឲ្យអស់ពីចិត្ត។
7
ចូរបម្រើដោយស្ម័គ្រពីចិត្ត ដូចបម្រើព្រះអម្ចាស់ មិនមែនបម្រើមនុស្សឡើយ
8
ដោយដឹងថា ការល្អអ្វីដែលមនុស្សម្នាក់ៗធ្វើ នោះនឹងទទួលរង្វាន់ពីព្រះអម្ចាស់ ទោះជាបាវបម្រើ ឬអ្នកជាក្តី។
9
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ ត្រូវឈប់គំរាមកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេដែលគង់នៅស្ថានសួគ៌ ក៏ជាចៅហ្វាយរបស់អ្នករាល់គ្នាដែរ ហើយព្រះអង្គមិនរើសមុខអ្នកណាឡើយ។
10
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
11
ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
12
ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
13
ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។
14
ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។
15
ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។
16
បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។
17
ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។
18
ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។
19
ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ
20
ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។
21
លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។
22
ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។
23
សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
24
សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
All chapters:
1
2
3
4
5
6