bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ezekiel 32
Ezekiel 32
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 33 →
1
នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
2
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។
3
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបោះសំណាញ់របស់យើងគ្របលើអ្នក គេនឹងទាញអ្នកឡើងមកជាប់ក្នុងសំណាញ់របស់យើង។
4
យើងនឹងទុកអ្នកចោលនៅលើដីគោក យើងនឹងបោះអ្នកចោលទៅនៅទីវាល ហើយឲ្យសត្វហើរលើអាកាសទាំងប៉ុន្មានមកទំលើអ្នក ក៏ចម្អែតសត្វនៅដីទាំងមូលដោយសារអ្នកដែរ។
5
យើងនឹងដាក់សាច់អ្នកនៅលើភ្នំ ហើយបំពេញច្រកភ្នំទាំងអស់ ដោយគំនរសាកសព អ្នកដែរ។
6
យើងនឹងស្រោចផែនដី ជាកន្លែងអ្នកហែលទឹកនោះ ដោយឈាមរបស់អ្នក រហូតដល់អស់ទាំងភ្នំផង ហើយទាំងផ្លូវទឹកនឹងបានពេញដោយអ្នកដែរ។
7
កាលណាយើងពន្លត់អ្នក នោះយើងនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ យើងនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ។
8
ឯអស់ទាំងតួពន្លឺនៅលើមេឃ យើងនឹងធ្វើឲ្យងងឹតដោយព្រោះអ្នក ព្រមទាំងគ្របស្រុកអ្នកដោយភាពងងឹត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
9
យើងនឹងបណ្ដាលឲ្យចិត្តមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលយើងនាំដំណឹង អំពីការវិនាសរបស់អ្នក ទៅកណ្ដាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នកមិនបានស្គាល់។
10
យើងនឹងធ្វើឲ្យជាតិសាសន៍ជាច្រើនភ័យស្លុត ដោយព្រោះអ្នក ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំងដោយព្រោះអ្នក ក្នុងកាលដែលយើងលើកដាវយើងនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលអ្នកនឹងត្រូវដួលនោះ»។
11
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ដាវរបស់ស្តេចបាប៊ីឡូននឹងមកលើអ្នក
12
យើងនឹងធ្វើឲ្យពួកកកកុញរបស់អ្នកដួល ដោយដាវនៃពួកខ្លាំងពូកែ គេសុទ្ធតែជាមនុស្សគួរស្ញែងខ្លាច នៅក្នុងអស់ទាំងសាសន៍ គេនឹងធ្វើឲ្យសេចក្ដីឆ្មើងឆ្មៃ របស់ស្រុកអេស៊ីព្ទសូន្យបាត់ទៅ ហើយពួកកកកុញរបស់វានឹងត្រូវវិនាសដែរ។
13
យើងនឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស និងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត។
14
យើងនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
15
កាលណាយើងបានធ្វើឲ្យ ស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាយើងបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
16
នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញពីស្រុកអេស៊ីព្ទ និងប្រជាជនជាច្រើនរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
17
នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីដប់ប្រាំ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
18
«កូនមនុស្សអើយ ចូរទ្រហោយំនឹងប្រជាជនជាច្រើន ឥតគណនារបស់ស្រុកអេស៊ីព្ទទៅ ចូររុញទម្លាក់គេ គឺទាំងគេ និងពួកកូនស្រីរបស់សាសន៍ទាំងប៉ុន្មាន ដែលមានឈ្មោះល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
19
តើអ្នកណាមានលម្អជាងអ្នកណា? ចូរចុះទៅ ហើយដេកជាមួយពួកមិនកាត់ស្បែកចុះ។
20
គេនឹងដួលនៅកណ្ដាលពួកអ្នកដែលត្រូវស្លាប់ដោយដាវ។ ស្រុកអេស៊ីព្ទត្រូវប្រគល់ដល់ដាវហើយ ចូរអូសគេចេញទៅ ព្រមទាំងប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់គេផង។
21
ពួកមនុស្សថ្នឹកចម្បាំងដ៏ខ្លាំងពូកែ គេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលជួយវាដែរ គេបានចុះទៅ ហើយគេដេកស្តូក គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។
22
អាសស៊ើរក៏នៅទីនោះជាមួយពួកវាដែរ ផ្នូរខ្មោចរបស់គេក៏នៅជុំវិញវា គេត្រូវដួលស្លាប់គ្រប់គ្នាដោយដាវ។
23
ផ្នូររបស់គេបានធ្វើនៅទីបំផុតនៃជង្ហុកធំ ហើយពួកវាក៏នៅព័ទ្ធជុំវិញផ្នូរវា គឺគ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ ជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។
24
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
25
គេបានរៀបដំណេកឲ្យអេឡាំ ក្នុងចំណោមមនុស្សដែលត្រូវសម្លាប់ជាមួយប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់គេ ផ្នូររបស់គេនៅព័ទ្ធជុំវិញ គេគ្រប់គ្នាជាមនុស្សដែលមិនកាត់ស្បែក ត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយអស់អ្នកដែលចុះទៅក្នុងជង្ហុកធំ គេត្រូវនៅកណ្ដាលពួកមនុស្សដែលត្រូវសម្លាប់។
26
នៅទីនោះ ក៏មានមែសេក និងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូររបស់គេនៅព័ទ្ធជុំវិញ គ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។
27
គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។
28
ប៉ុន្តែ អ្នកនឹងត្រូវបាក់បែកនៅក្នុងពួកដែលមិនទទួលកាត់ស្បែក ហើយដេកនៅជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។
29
អេដុមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយពួកអ្នកដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយពួកដែលមិនទទួលកាត់ស្បែក ហើយជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
30
ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយមនុស្សដែលត្រូវសម្លាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកម្លាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
31
ឯផារ៉ោននឹងឃើញគេដែរ ហើយមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះ និងពួកកងទ័ព ដែលត្រូវស្លាប់ដោយដាវ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
32
ដ្បិតយើងបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់យើងកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្ដាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះ ព្រមទាំងពួកកកកុញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48