bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Galatians 1
Galatians 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
1
ប៉ុល ជាសាវក មិនមែនតែងតាំងដោយមនុស្ស ឬដោយអ្នកណាម្នាក់ឡើយ គឺដោយសារព្រះយេស៊ូវគ្រីស្ទ និងព្រះ ជាព្រះវរបិតា ដែលបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
2
ខ្ញុំ ព្រមទាំងបងប្អូនទាំងអស់គ្នា ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។
3
សូមព្រះ ជាព្រះវរបិតានៃយើង និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
4
ព្រះអង្គបានប្រគល់អង្គទ្រង់ដោយព្រោះតែបាបរបស់យើង ដើម្បីរំដោះយើងឲ្យរួចពីលោកីយ៍ដ៏អាក្រក់សព្វថ្ងៃនេះ តាមព្រះហឫទ័យរបស់ព្រះ ជាព្រះវរបិតារបស់យើង។
5
សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
6
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង
7
នេះមិនមែនមានន័យថា មានដំណឹងល្អណាមួយផ្សេងទៀតនោះទេ តែមានអ្នកខ្លះបំភាន់អ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទប៉ុណ្ណោះ។
8
ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
9
ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
10
ដ្បិតឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះ? ឬមួយខ្ញុំព្យាយាមបំពេញចិត្តមនុស្ស? ប្រសិនបើខ្ញុំនៅតែព្យាយាមបំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាអ្នកបម្រើរបស់ព្រះគ្រីស្ទទេ។
11
បងប្អូនអើយ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ មិនមែនជាដំណឹងល្អរបស់មនុស្សទេ
12
ដ្បិតខ្ញុំមិនបានទទួលពីមនុស្ស ក៏មិនបានរៀនពីអ្នកណានោះឡើយ គឺខ្ញុំបានទទួល ដោយសារព្រះយេស៊ូវគ្រីស្ទបើកសម្ដែងឲ្យខ្ញុំស្គាល់។
13
ដ្បិតអ្នករាល់គ្នាបានឮពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាយូដាកាលពីដើមហើយថា ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងកាចសាហាវ ហើយបានព្យាយាមបំផ្លាញក្រុមជំនុំនេះទៀតផង។
14
ខ្ញុំបានកាន់តាមសាសនាយូដាយ៉ាងល្អ លើសជាងជនរួមជាតិរបស់ខ្ញុំ ដែលស្រករៗនឹងខ្ញុំទៅទៀត ព្រោះខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
15
ប៉ុន្តែ ព្រះបានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយទ្រង់បានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ
16
ព្រះអង្គសព្វព្រះហឫទ័យបើកសម្តែងឲ្យខ្ញុំស្គាល់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំបានប្រកាសអំពីព្រះអង្គក្នុងចំណោមសាសន៍ដទៃ ខ្ញុំមិនបានទៅប្រឹក្សាជាមួយអ្នកណាម្នាក់ឡើយ
17
ក៏មិនបានឡើងទៅជួបអស់លោកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺបានធ្វើដំណើរទៅស្រុកអារ៉ាប់ភ្លាម រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
18
លុះបីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ក៏នៅជាមួយលោកអស់រយៈពេលដប់ប្រាំថ្ងៃ។
19
ប៉ុន្តែ មិនបានឃើញសាវកផ្សេងទៀតទេ ឃើញតែលោកយ៉ាកុប ជាប្អូនព្រះអម្ចាស់ប៉ុណ្ណោះ។
20
សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ នៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ។
21
បន្ទាប់មកទៀត ខ្ញុំបានទៅស្រុកស៊ីរី និងស្រុកគីលីគា
22
ហើយក្រុមជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ
23
គេគ្រាន់តែឮពាក្យថា «អ្នកដែលធ្លាប់បៀតបៀនយើងពីដើម ឥឡូវនេះ កំពុងប្រកាសដំណឹងល្អអំពីជំនឿ ដែលគាត់បានព្យាយាមបំផ្លាញពីមុននោះទៅវិញ»។
24
គេក៏នាំគ្នាលើកតម្កើងព្រះព្រោះតែខ្ញុំ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
All chapters:
1
2
3
4
5
6