bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Habakkuk 1
Habakkuk 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
នេះជាសេចក្ដីទំនាយថ្លែងទំនាយយ៉ាងធ្ងន់ ដែលហោរាហាបាគុកបានឃើញ។
2
ឱព្រះយេហូវ៉ាអើយ តើទូលបង្គំត្រូវអំពាវនាវដល់កាលណាទៀត បើព្រះអង្គមិនឆ្លើយតបសោះដូច្នេះ? ទូលបង្គំស្រែករកព្រះអង្គពីអំពើឃោរឃៅ តែព្រះអង្គមិនសង្គ្រោះសោះ?
3
ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែទំនាស់ចិត្តដូច្នេះ? ដ្បិតមានសុទ្ធតែការបំផ្លាញ និងអំពើឃោរឃៅនៅមុខទូលបង្គំ ក៏មានតែការឈ្លោះប្រកែក និងការទាស់ទែងគ្នាកើតឡើង។
4
ហេតុដូច្នេះ បញ្ញត្តិច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត លែងមានយុត្តិធម៌ទៀតហើយ។
5
ចូរពិចារណាមើល ក្នុងចំណោមសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ យើងកំពុងតែធ្វើការមួយ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ។
6
ដ្បិតមើល៍! យើងនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅដែលមិនមែនជារបស់ខ្លួន
7
គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ និងយសសក្តិរបស់គេ មកតែពីខ្លួនគេទេ។
8
ឯសេះរបស់គេលឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេសម្រុកចូលដោយឥតញញើត ពួកពលសេះរបស់គេមកពីឆ្ងាយ លឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
9
គេមកដើម្បីរឹបជាន់ មុខគេទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់
10
គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
11
រួចហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកម្លាំងរបស់ខ្លួនទុកជាព្រះ។
12
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើព្រះអង្គមិនគង់នៅតាំងពីអស់កល្បរៀងមកទេឬ? យើងខ្ញុំរាល់គ្នា នឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានតម្រូវឲ្យគេត្រូវជំនុំជម្រះ ហើយឱថ្មដាអើយ ព្រះអង្គបានតាំងគេឡើងដើម្បីវាយផ្ចាល។
13
ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ។ ហេតុអ្វីបានជាព្រះអង្គទតមើល ពួកអ្នកដែលប្រព្រឹត្តក្បត់ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់ លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ?
14
គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ ឬដូចជាសត្វលូនវារ ដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ។
15
គេស្ទួចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ។
16
ហេតុនោះបានជាគេថ្វាយយញ្ញបូជា ដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានច្រើន ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ។
17
ដូច្នេះ តើគេនឹងចេះតែចាក់ចេញពីអួន ហើយសម្លាប់អស់ទាំងសាសន៍ឥតប្រណីជានិច្ចឬ?
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3