bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Job 41
Job 41
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 40
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 42 →
1
តើឯងនឹងស្ទូចចាប់ក្រពើ បាន ឬយកខ្សែទៅចងអណ្ដាតវាបានឬទេ?
2
តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកតម្ពក់ថ្ពក់ថ្គាមវាបានឬ?
3
តើវានឹងអង្វរឯង ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬ?
4
តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបម្រើជាដរាបឬ?
5
តើឯងនឹងលេងជាមួយវា ដូចជាលេងនឹងចាប ឬចងវាទុកឲ្យពួកទាសីឯងឬ?
6
តើពួកនេសាទនឹងចាប់វាលក់ ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬ?
7
តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬ?
8
ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យចាំទុក កុំឲ្យធ្វើទៀត
9
មើល៍! ដែលចាំចាប់វា នោះនឹងខកចិត្តហើយ គ្រាន់តែឃើញវា នោះស្លុតចិត្តហើយ។
10
បើគ្មានអ្នកណាអាចហ៊ានដាស់វាឡើងដូច្នេះ តើមានអ្នកណាអាចឈរនៅមុខយើងបាន?
11
តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន ដើម្បីឲ្យយើងត្រូវសងគេវិញ? អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។
12
យើងមិនទាន់ឈប់និយាយពីជើង និងកម្លាំងវា ឬពីរាងដ៏សមសួនរបស់វាផង។
13
តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន? តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា?
14
តើអ្នកណាអាចនឹងបើកមាត់វាបាន? ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច
15
ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា
16
មួយៗភ្ជាប់គ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង
17
មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា និងផ្តាច់ចេញពីគ្នាមិនបានឡើយ។
18
កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ
19
មានអណ្ដាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ។
20
មានផ្សែងចេញពីរន្ធច្រមុះវាដូចជាចេញពីឆ្នាំង ឬពីថ្លាងដែលពុះ។
21
ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្ដាតភ្លើងចេញពីមាត់វាមក។
22
នៅត្រង់កវា មានកម្លាំងណាស់ ហើយសេចក្ដីស្ញែងខ្លាច ក៏លោតកញ្ឆេងនៅមុខវា
23
សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ និងបកចេញមិនបាន។
24
បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន។
25
កាលណាវាចំកោងខ្លួនឡើង នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច ហើយរត់ទៅដោយភាំងស្លុត។
26
បើអ្នកណាយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍។
27
វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក
28
ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយបាញ់គ្រាប់ថ្ម ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា។
29
វារាប់ដំបងដូចជាចំបើង ហើយក៏សើចឡកដាក់លំពែង។
30
ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់។
31
វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡទឹកអប់។
32
វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជម្រៅមានសក់ស្កូវហើយ។
33
នៅលើផែនដីគ្មានសត្វណាដូចវាឡើយ ជាសត្វដែលកើតមកឥតមានភ័យខ្លាច។
34
វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វ ដែលមានសេចក្ដីអំនួត»។
← Chapter 40
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 42 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42