bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Joel 1
Joel 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់យ៉ូអែល ជាកូនពេធូអែល។
2
ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់! តើហេតុការណ៍បែបនេះដែលកើតមាន ក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬ?
3
ចូរប្រាប់ហេតុការណ៍នេះដល់កូនរបស់អ្នករាល់គ្នា ហើយឲ្យកូនរបស់អ្នករាល់គ្នា ប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ជំនាន់ក្រោយៗតទៅទៀត។
4
អ្វីៗដែលនៅសល់ពីក្រា នោះកណ្តូបបានស៊ី អ្វីៗដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីៗដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
5
ម្នាលពួកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំទៅ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំ ព្រោះតែស្រាទំពាំងបាយជូរផ្អែមនោះទៅ ដ្បិតស្រាទំពាំងបាយជូរផ្អែម ត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ។
6
ដ្បិតសាសន៍មួយបានឡើងមក ទាស់នឹងស្រុករបស់យើង ជាសាសន៍ខ្លាំងពូកែ ហើយមានច្រើនឥតគណនា វាមានធ្មេញដូចធ្មេញសិង្ហ ក៏មានថ្គាមដូចថ្គាមរបស់សិង្ហញី។
7
វាបានបំផ្លាញដើមទំពាំងបាយជូររបស់យើង ក៏បានស៊ីកម្ទេចដើមល្វារបស់យើង វាហែកសម្បក ហើយគ្រវែងចោល វាធ្វើឲ្យមែកទាំងអស់ប្រែទៅជាស។
8
ចូរទួញសោក ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ យំកាន់ទុក្ខនឹងគូដណ្ដឹងរបស់នាងស្លាប់។
9
ឯតង្វាយម្សៅ និងតង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារ របស់ព្រះយេហូវ៉ាហើយ ពួកសង្ឃដែលបម្រើការងារថ្វាយព្រះយេហូវ៉ា គេនាំគ្នាយំសោក។
10
ស្រែចម្ការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ហើយស្រាទំពាំងបាយជូរថ្មីក៏រីងហួត ឯប្រេងក៏ខះទៅដែរ។
11
ឱពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ ឱពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។
12
ដើមទំពាំងបាយជូរស្វិតក្រៀម ដើមល្វារោយរៀវ ដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅ អើ អំណរក៏ស្ងួតពីមនុស្សលោកដែរ។
13
ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ ហើយទួញយំទៅ ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ ចូរទ្រហោរយំទៅ ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។
14
ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
15
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
16
តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរ និងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះនៃយើង ក៏លែងមានទៀតទេឬ?
17
គ្រាប់ពូជពង្រោះរលួយអស់នៅក្នុងដី ឃ្លាំងនៅទទេ ហើយជង្រុកស្រូវក៏រលំអស់ ព្រោះស្រូវស្វិតក្រៀមអស់ហើយ។
18
អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំ ហ្វូងគោស្រឡាំងកាំង ដ្បិតគ្មានស្មៅស៊ីសោះ ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
19
ឱព្រះយេហូវ៉ាអើយ ទូលបង្គំទូលអង្វរព្រះអង្គ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្ដាតភ្លើងបានឆេះ អស់ទាំងដើមឈើនៅវាលដែរ។
20
សូម្បីតែសត្វនៅដីទាំងប៉ុន្មាន ក៏ដង្ហក់រកព្រះអង្គដែរ ព្រោះប្រភពទឹកទាំងប៉ុន្មានរីងស្ងួតទៅ ហើយភ្លើងក៏បានឆេះវាលស្មៅ នៅទីរហោស្ថានអស់ដែរ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3