bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Nahum 3
Nahum 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម មានពេញដោយការកុហក អំពើឃោរឃៅ និងការលួចប្លន់មិនឈប់ឈរ
2
មានតែសូររំពាត់ សូរសន្ធឹកកង់ សូរសេះបោល និងសូររឃុករឃាក់នៃរទេះចម្បាំង
3
ឃើញទ័ពសេះបោល និងដាវដែលភ្លឺចាំង ហើយលំពែងផ្លេកៗ មានមនុស្សស្លាប់យ៉ាងសន្ធឹក សាកសពគរលើគ្នាយ៉ាងធំ ឃើញមានសាកសពនៅគ្រប់កន្លែង
4
នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់សាសន៍ទាំងឡាយ ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា។
5
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នែ៎ យើងទាស់នឹងឯង យើងនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនឹងបង្ហាញឲ្យពួកសាសន៍ទាំងប៉ុន្មាន ឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរ ឃើញកេរខ្មាសរបស់ឯង។
6
ហើយយើងនឹងបោះអសោចគួរខ្ពើមទៅលើឯង ឲ្យឯងទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង
7
នោះអស់អ្នកណាដែលឃើញឯង និងគេចរត់ពីឯងទៅ ដោយពាក្យថា ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក តើនឹងរកអ្នកណាអាចជួយដោះទុក្ខឯងបាន?
8
តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលឬ? ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី?
9
ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ
10
ទោះបើយ៉ាងនោះ គង់តែគេត្រូវចាប់ទៅជាឈ្លើយ កូនតូចៗរបស់គេត្រូវបោកកម្ទេចនៅតាមផ្លូវ ក៏បានបោះឆ្នោតចាប់មនុស្សមានត្រកូលខ្ពស់របស់គេ ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់
11
ឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវលាក់ខ្លួន ហើយនឹងស្វែងរកទីពឹងជ្រកឲ្យរួចពីខ្មាំងសត្រូវដែរ។
12
អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី
13
មើល៍! ពួកឯងនៅសល់តែស្រីៗ ទ្វារស្រុកឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ។
14
ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន
15
នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយនឹងមានដាវកាត់ឯង គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង
16
ឯងបានចម្រើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ។
17
ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅនោះ គ្មានអ្នកណាដឹងទេ។
18
ឱស្តេចសាសន៍អាសស៊ើរអើយ ពួកគង្វាលរបស់ឯង គេដេកលក់អស់ហើយ ពួកអ្នកមានត្រកូលខ្ពស់ក៏សម្រាក រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ។
19
គ្មានអ្វីព្យាបាលឯងឲ្យបាត់ឈឺឡើយ ព្រោះរបួសឯងធ្ងន់ណាស់ អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ ដ្បិតតើមានអ្នកណាដែលមិនត្រូវអំពើកំណាច របស់ឯងជានិច្ចនោះ»។:៚
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3