bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Revelation 6
Revelation 6
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
1
ពេលនោះ ខ្ញុំឃើញកូនចៀមបកត្រាទីមួយក្នុងចំណោមត្រាទាំងប្រាំពីរ រួចខ្ញុំឮសត្វមួយ ក្នុងចំណោមសត្វមានជីវិតទាំងបួន បន្លឺសំឡេងដូចផ្គរលាន់ថា៖ «ចូលមក!»។
2
ខ្ញុំមើលទៅឃើញមានសេះសមួយ អ្នកជិះលើវាមានកាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីវាយយកជ័យជម្នះ។
3
ពេលកូនចៀមបកត្រាទីពីរ ខ្ញុំឮតួមានជីវិតទីពីរពោលថា៖ «ចូរមក!»
4
ពេលនោះ ស្រាប់តែមានសេះមួយទៀតចេញមក មានសម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះ មានអំណាចនឹងដកយកសេចក្ដីសុខសាន្តចេញពីផែនដី ដើម្បីឲ្យមនុស្សលោកសម្លាប់គ្នាទៅវិញទៅមក ហើយគេប្រគល់ដាវមួយយ៉ាងធំឲ្យអ្នកនោះ។
5
ពេលកូនចៀមបកត្រាទីបី ខ្ញុំឮតួមានជីវិតទីបីពោលថា៖ «ចូរមក!» ខ្ញុំមើលទៅឃើញមានសេះខ្មៅមួយ ហើយអ្នកជិះសេះនោះមានកាន់ជញ្ជីងមួយនៅដៃ
6
រួចខ្ញុំឮដូចជាមានសំឡេងមួយនៅកណ្ដាលសត្វមានជីវិតទាំងបួន ពោលថា៖ «អង្ករស្រូវសាលីមួយនាលិ ថ្លៃមួយដេណារី ហើយអង្ករស្រូវឱកបីនាលិ ក៏ថ្លៃមួយដេណារីដែរ តែកុំបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ!»។
7
ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮតួមានជីវិតទីបួនពោលថា៖ «ចូរមក!»
8
ខ្ញុំមើលទៅឃើញមានសេះមួយ សម្បុរបៃតងស្លាំង អ្នកជិះសេះនោះមានឈ្មោះថា «ស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ទៅតាមអ្នកនោះ។ គេឲ្យទាំងពីរនោះមានអំណាចលើផែនដីមួយភាគបួន ដើម្បីសម្លាប់ដោយដាវ អំណត់ ទុក្ខវេទនា និងដោយសត្វសាហាវ នៅលើផែនដី។
9
ពេលកូនចៀមបកត្រាទីប្រាំ នៅក្រោមអាសនា ខ្ញុំឃើញមានព្រលឹងមនុស្សទាំងអស់ ដែលគេបានសម្លាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់។
10
ព្រលឹងទាំងនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏បរិសុទ្ធ ហើយស្មោះត្រង់អើយ តើពេលណាទើបព្រះអង្គជំនុំជម្រះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមរបស់យើងខ្ញុំ?»
11
មានគេឲ្យអាវសវែងដល់អ្នកទាំងនោះម្នាក់មួយៗ ហើយប្រាប់ឲ្យឈប់សម្រាកបន្តិចទៀតសិន ទម្រាំពួកអ្នកបម្រើ ជាគូកន និងជាបងប្អូន ដែលត្រូវគេសម្លាប់ដូចគ្នា បានគ្រប់ចំនួន។
12
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញមានរញ្ជួយផែនដីជាខ្លាំង ព្រះអាទិត្យត្រឡប់ជាខ្មៅ ដូចសំពត់រោមខ្មៅ ហើយព្រះច័ន្ទត្រឡប់ដូចជាឈាម
13
ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចផ្លែល្វាខ្ចីជ្រុះពីដើម ដោយត្រូវខ្យល់ធំបក់បោក។
14
ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងរបស់វាដែរ។
15
អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់គ្នា ទាំងអ្នកបម្រើ ទាំងអ្នកជា ក៏ពួននៅក្នុងរអាង និងតាមក្រហែងថ្មភ្នំ
16
ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង
17
ដ្បិតថ្ងៃដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22