bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 John 1
2 John 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
1
ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះលោកស្រី ដែលត្រូវបានជ្រើសតាំង និងកូនៗរបស់លោកស្រី: អ្នករាល់គ្នា ជាអ្នកដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតក៏ស្រឡាញ់អ្នករាល់គ្នាដែរ
2
ពីព្រោះសេចក្ដីពិតស្ថិតនៅក្នុងយើង ហើយក៏នឹងនៅជាមួយយើងជារៀងរហូត។
3
ព្រះគុណ សេចក្ដីមេត្តា និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះយេស៊ូវគ្រីស្ទ ព្រះបុត្រារបស់ព្រះបិតា នឹងស្ថិតនៅជាមួយយើង ក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
4
ខ្ញុំអរសប្បាយខ្លាំងណាស់ ដោយឃើញថាមានអ្នកខ្លះក្នុងចំណោមកូនៗរបស់អ្នកដើរក្នុងសេចក្ដីពិត ស្របតាមសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះបិតា។
5
លោកស្រី អើយ ឥឡូវនេះ ខ្ញុំសូមអង្វរអ្នក ឲ្យយើងរាល់គ្នា ស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំសរសេរមកអ្នក មិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺជាសេចក្ដីបង្គាប់ដែលយើងមានតាំងពីដំបូងមក។
6
នេះហើយ ជាសេចក្ដីស្រឡាញ់ គឺយើងត្រូវដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ; នេះហើយ ជាសេចក្ដីបង្គាប់ដូចដែលយើងបានឮតាំងពីដំបូងមក គឺយើងត្រូវតែដើរក្នុងសេចក្ដីស្រឡាញ់។
7
ជាការពិត មានអ្នកបោកប្រាស់ជាច្រើនបានចេញទៅក្នុងពិភពលោក ហើយ ពួកគេមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទបានយាងមកជាសាច់ឈាមទេ។ មនុស្សបែបនេះជាអ្នកបោកប្រាស់ និងជាអ្នកប្រឆាំងព្រះគ្រីស្ទ។
8
ចូរប្រយ័ត្នខ្លួន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងរាល់គ្នា បានធ្វើ គឺឲ្យអ្នករាល់គ្នាទទួលបានរង្វាន់ដ៏ពេញលេញវិញ។
9
អស់អ្នកដែលទៅហួស ហើយមិនស្ថិតនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ រីឯអ្នកដែលស្ថិតនៅក្នុងសេចក្ដីបង្រៀននេះ អ្នកនោះមានទាំងព្រះបិតា និងព្រះបុត្រា។
10
ប្រសិនបើអ្នកណាមករកអ្នករាល់គ្នា ប៉ុន្តែមិននាំសេចក្ដីបង្រៀននេះមកទេ នោះកុំទទួលអ្នកនោះមកក្នុងផ្ទះ ហើយក៏កុំជម្រាបសួរអ្នកនោះឡើយ
11
ដ្បិតអ្នកដែលជម្រាបសួរអ្នកនោះ ក៏មានចំណែកក្នុងកិច្ចការអាក្រក់របស់អ្នកនោះដែរ។
12
ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅទេ ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់ ដើម្បីឲ្យអំណររបស់យើង ត្រូវបានបំពេញ។
13
កូនៗរបស់បងស្រី អ្នក គឺបងស្រីដែលត្រូវបានជ្រើសតាំង ក៏ផ្ដាំសួរសុខទុក្ខលោកស្រីដែរ ៕៚
Jump to:
Chapter 1
All chapters:
1