bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Thessalonians 3
2 Thessalonians 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានសម្រាប់យើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញយ៉ាងឆាប់រហ័ស ហើយត្រូវបានលើកតម្កើងសិរីរុងរឿង ដូចដែលត្រូវបានលើកតម្កើងសិរីរុងរឿងនៅក្នុងចំណោមអ្នករាល់គ្នាដែរ
2
ហើយដើម្បីឲ្យយើងបានស្រោចស្រង់ពីមនុស្សពាល និងអាក្រក់ ដ្បិតមិនមែនមនុស្សទាំងអស់មានជំនឿទេ។
3
យ៉ាងណាមិញ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងពង្រឹងអ្នករាល់គ្នា ព្រមទាំងរក្សាអ្នករាល់គ្នាពីមេអាក្រក់។
4
យើងជឿជាក់ក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងប្រព្រឹត្តតាម ហើយក៏នឹងបន្តប្រព្រឹត្តតាមសេចក្ដីដែលយើងបានបង្គាប់អ្នករាល់គ្នា។
5
សូមឲ្យព្រះអម្ចាស់នាំចិត្តរបស់អ្នករាល់គ្នាទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីអត់ធ្មត់របស់ព្រះគ្រីស្ទ។
6
បងប្អូនអើយ ឥឡូវនេះ យើងសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ឲ្យអ្នករាល់គ្នាចៀសចេញពីអស់ទាំងបងប្អូនដែលរស់នៅដោយគ្មានរបៀបវិន័យ គឺរស់នៅមិនស្របតាមទំនៀមទម្លាប់ដែលពួកគេបានទទួលពីយើង។
7
តាមពិត ខ្លួនអ្នករាល់គ្នាដឹងហើយថា ត្រូវតែត្រាប់តាមយើងយ៉ាងដូចម្ដេច ដ្បិតកាលនៅជាមួយអ្នករាល់គ្នា យើងមិនដែលរស់នៅដោយគ្មានរបៀបវិន័យទេ
8
ហើយក៏មិនដែលហូបអាហារ របស់អ្នកណាដោយឥតបង់ថ្លៃដែរ ផ្ទុយទៅវិញ យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដោយការនឿយហត់ និងការលំបាក ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។
9
នេះមិនមែនថា យើងគ្មានសិទ្ធិទេ ប៉ុន្តែយើងបានធ្វើដូច្នេះ ដើម្បីផ្ដល់គំរូដល់អ្នករាល់គ្នាដោយខ្លួនឯងផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមយើង។
10
ជាការពិត កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាអំពីការនេះថា ប្រសិនបើអ្នកណាមិនព្រមធ្វើការ ក៏កុំឲ្យអ្នកនោះហូបឡើយ។
11
ដ្បិតយើងបានឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅដោយគ្មានរបៀបវិន័យ គឺមិនធ្វើការអ្វីសោះ តែជ្រៀតជ្រែករឿងអ្នកដទៃវិញ។
12
ដូច្នេះ យើងសូមបង្គាប់ និងជំរុញទឹកចិត្តមនុស្សបែបនេះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើការដោយស្ងៀមស្ងាត់ ហើយចិញ្ចឹមខ្លួនទៅ ។
13
រីឯអ្នករាល់គ្នាវិញ បងប្អូនអើយ កុំឲ្យធ្លាក់ទឹកចិត្តក្នុងការធ្វើល្អឡើយ។
14
ប្រសិនបើមានអ្នកណាមិនស្ដាប់បង្គាប់ពាក្យរបស់យើងក្នុងសំបុត្រនេះ ចូរចំណាំអ្នកនោះ ហើយកុំឲ្យសេពគប់ជាមួយអ្នកនោះឡើយ ដើម្បីឲ្យអ្នកនោះអៀនខ្មាស។
15
ក៏ប៉ុន្តែកុំចាត់ទុកអ្នកនោះជាសត្រូវឡើយ ផ្ទុយទៅវិញ ចូរទូន្មានគាត់ដូចជាបងប្អូនចុះ។
16
សូមឲ្យព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត គឺអង្គទ្រង់ផ្ទាល់ ប្រទានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នាជានិច្ច ក្នុងគ្រប់ជំពូក! សូមឲ្យព្រះអម្ចាស់គង់នៅជាមួយអ្នកទាំងអស់គ្នា!
17
ខ្ញុំ ប៉ូល សូមសរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់ ដែលជាសញ្ញាសម្គាល់ក្នុងសំបុត្រទាំងអស់។ នេះជារបៀបដែលខ្ញុំសរសេរ។
18
សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នកទាំងអស់គ្នា! ៕៚
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3