bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Timothy 2
2 Timothy 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ដូច្នេះ កូនរបស់ខ្ញុំអើយ ចូរមានកម្លាំងឡើងដោយព្រះគុណដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
2
ហើយអ្វីដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននោះ ចូរផ្ទុកផ្ដាក់នឹងមនុស្សស្មោះត្រង់ដែលមានសមត្ថភាពបង្រៀនអ្នកផ្សេងទៀតដែរ។
3
ចូររួមចំណែកក្នុងទុក្ខលំបាកក្នុងនាមជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ។
4
គ្មានទាហានណាដែលជាប់ជំពាក់ក្នុងរឿងជីវភាពរស់នៅឡើយ ពីព្រោះគេចង់បំពេញចិត្តអ្នកដែលកេណ្ឌខ្លួន។
5
មួយវិញទៀត ប្រសិនបើអ្នកណាចូលរួមប្រកួតកីឡា គេមិនអាចទទួលមកុដឡើយ លុះត្រាតែគេប្រកួតស្របតាមច្បាប់។
6
កសិករដែលធ្វើការនឿយហត់ គួរតែទទួលចំណែកភោគផលមុនគេ។
7
ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានការយល់ដឹងដល់អ្នកក្នុងគ្រប់ការទាំងអស់។
8
ចូរនឹកចាំអំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដែលជាពូជពង្សរបស់ដាវីឌ ស្របតាមដំណឹងល្អរបស់ខ្ញុំ។
9
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំរងទុក្ខលំបាក រហូតដល់ជាប់ច្រវាក់ដូចឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
10
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។
11
ពាក្យនេះគួរឲ្យទុកចិត្ត ដែលថា: ប្រសិនបើយើងស្លាប់ជាមួយព្រះគ្រីស្ទ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ;
12
ប្រសិនបើយើងស៊ូទ្រាំ យើងក៏នឹងគ្រងរាជ្យជាមួយព្រះអង្គដែរ; ប្រសិនបើយើងបដិសេធព្រះអង្គ ព្រះអង្គក៏នឹងបដិសេធយើងដែរ។
13
ប្រសិនបើយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅស្មោះត្រង់ដដែល ដ្បិតព្រះអង្គមិនអាចបដិសេធអង្គទ្រង់បានឡើយ។
14
ចូររំលឹកគេអំពីសេចក្ដីទាំងនេះ ហើយដាស់តឿនយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកអំពីពាក្យសម្ដី ពីព្រោះធ្វើដូច្នេះគ្មានប្រយោជន៍អ្វីឡើយ គឺបានតែបង្ខូចអ្នកស្ដាប់ប៉ុណ្ណោះ។
15
ចូរខំប្រឹងបង្ហាញខ្លួនអ្នកដល់ព្រះ ថាជាមនុស្សដែលជាប់ការពិសោធ ជាអ្នកធ្វើការដែលគ្មានអ្វីត្រូវអៀនខ្មាស ដែលបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
16
ចូរចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ ដ្បិតអ្នកដែលនិយាយដូច្នេះ នឹងចម្រើនឡើងក្នុងការមិនគោរពព្រះ កាន់តែច្រើនឡើង
17
ហើយពាក្យសម្ដីរបស់ពួកគេនឹងរាលដាលដូចជាដំបៅរលួយ។ ក្នុងអ្នកទាំងនោះ មានហ៊ីមេនាស និងភីលេត
18
ដែលជ្រួសចេញពីសេចក្ដីពិត ដោយអះអាងថាការរស់ឡើងវិញបានកើតឡើងរួចហើយ ហើយពួកគេកំពុងផ្ដួលរំលំជំនឿរបស់អ្នកខ្លះ។
19
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។
20
នៅក្នុងផ្ទះដ៏ធំ មិនមែនមានតែភាជនៈមាស និងប្រាក់ប៉ុណ្ណោះទេ គឺមានភាជនៈឈើ និងដីដែរ ខ្លះសម្រាប់ការថ្លៃថ្នូរ រីឯខ្លះទៀតសម្រាប់ការមិនថ្លៃថ្នូរ។
21
ដូច្នេះ ប្រសិនបើអ្នកណាបានជម្រះខ្លួនពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាភាជនៈសម្រាប់ការថ្លៃថ្នូរ ដែលត្រូវបានញែកជាវិសុទ្ធ ហើយមានប្រយោជន៍ដល់ចៅហ្វាយ ព្រមទាំងត្រូវបានរៀបចំជាស្រេចសម្រាប់ការល្អគ្រប់យ៉ាង។
22
ដូច្នេះ ចូរគេចឲ្យផុតពីតណ្ហានៃយុវវ័យ ហើយស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធ។
23
កុំឲ្យពាក់ព័ន្ធនឹងការដេញដោលគ្នាដ៏ល្ងង់ខ្លៅ និងលេលាឡើយ ដ្បិតអ្នកដឹងហើយថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះ។
24
បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះគ្នាឡើយ ផ្ទុយទៅវិញ ត្រូវមានចិត្តល្អដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់
25
ទាំងប្រៀនប្រដៅអ្នកដែលប្រឆាំង ដោយសុភាពរាបសា ក្រែងលោព្រះនឹងប្រទានដល់ពួកគេនូវការកែប្រែចិត្តដែលនាំទៅដល់ចំណេះដឹងនៃសេចក្ដីពិត។
26
ធ្វើដូច្នេះ អ្នកទាំងនោះដែលត្រូវមារចាប់ចងឲ្យទៅតាមបំណងរបស់វា ក៏អាចភ្ញាក់ខ្លួនចេញពីអន្ទាក់របស់មារបាន៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4