bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
3 John 1
3 John 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
1
ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត។
2
អ្នកដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមឲ្យអ្នករីកចម្រើនក្នុងការទាំងអស់ ហើយមានសុខភាពល្អ ដូចដែលព្រលឹងរបស់អ្នកបានរីកចម្រើនដែរ។
3
មានបងប្អូនបានមក ហើយធ្វើបន្ទាល់អំពីការដែលអ្នកស្ថិតនៅក្នុង សេចក្ដីពិត គឺអំពីរបៀបដែលអ្នកកំពុងដើរក្នុងសេចក្ដីពិត ធ្វើឲ្យខ្ញុំអរសប្បាយខ្លាំងណាស់។
4
ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។
5
អ្នកដ៏ជាទីស្រឡាញ់អើយ អ្វីក៏ដោយដែលអ្នកធ្វើសម្រាប់បងប្អូន ជាពិសេសសម្រាប់បងប្អូនដែលមិនស្គាល់ នោះអ្នកកំពុងធ្វើដោយស្មោះត្រង់ហើយ។
6
ពួកគេបានធ្វើបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅមុខក្រុមជំនុំ។ ប្រសិនបើអ្នកជូនដំណើរពួកគេតាមបែបសមគួរនឹងព្រះ នោះអ្នកនឹងធ្វើបានល្អ
7
ដ្បិតពួកគេបានចេញដំណើរដើម្បីព្រះនាមរបស់ព្រះអង្គ ដោយមិនទទួលអ្វីពីសាសន៍ដទៃឡើយ។
8
ដូច្នេះ យើងត្រូវតែទទួលមនុស្សបែបនេះ ដើម្បីឲ្យយើងបានជាអ្នករួមការងារសម្រាប់សេចក្ដីពិត។
9
ខ្ញុំបានសរសេរសេចក្ដីខ្លះទៅក្រុមជំនុំហើយ ប៉ុន្តែឌីអូត្រេពេសដែលចូលចិត្តធ្វើជាមេក្នុងចំណោមពួកគេ មិនព្រមទទួលយើងទេ។
10
ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងលើកយករឿងគាត់ដែលគាត់ធ្វើ គឺគាត់និយាយបរិហារយើងដោយពាក្យអាក្រក់ ហើយមិនស្កប់ចិត្តនឹងទង្វើទាំងនេះ; គាត់មិនគ្រាន់តែមិនទទួលបងប្អូនប៉ុណ្ណោះទេ គឺថែមទាំងហាមឃាត់អ្នកដែលចង់ទទួល រហូតដល់បណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។
11
អ្នកដ៏ជាទីស្រឡាញ់អើយ កុំត្រាប់តាមការអាក្រក់ឡើយ គឺចូរត្រាប់តាមការល្អវិញ។ អ្នកដែលធ្វើល្អ ជារបស់ព្រះ រីឯអ្នកដែលធ្វើអាក្រក់ មិនដែលឃើញព្រះឡើយ។
12
ដេមេទ្រាសត្រូវទាំងអស់គ្នាធ្វើបន្ទាល់ ហើយត្រូវសេចក្ដីពិតផ្ទាល់ធ្វើបន្ទាល់ដែរ; រីឯយើងក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងហើយថា ទីបន្ទាល់របស់យើងគឺពិត។
13
ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវសរសេរមកអ្នក ប៉ុន្តែខ្ញុំមិនចង់សរសេរមកអ្នកដោយទឹកខ្មៅ និងប៉ាកកាទេ។
14
ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នកភ្លាមៗ ហើយនិយាយគ្នាផ្ទាល់មាត់។
15
សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នក! ពួកមិត្តសម្លាញ់របស់យើង ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ។ សូមអ្នកជួយសួរសុខទុក្ខមិត្តសម្លាញ់របស់យើងម្នាក់ៗផង៕៚
Jump to:
Chapter 1
All chapters:
1