bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Timothy 5
1 Timothy 5
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ ចូរទូន្មានគាត់ទុកដូចជាឪពុកចុះ ហើយមនុស្សដែលក្មេងជាងអ្នក នោះទុកដូចជាប្អូនវិញ
2
ឯស្ត្រីចាស់ៗទុកដូចជាម្តាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្ដីបរិសុទ្ធសព្វគ្រប់
3
ចូរគោរពដល់ពួកស្ត្រីដែលពិតជាមេម៉ាយមែន
4
តែបើស្រីមេម៉ាយណាមានកូនចៅ នោះត្រូវឲ្យកូនចៅនោះរៀនឲ្យចេះគោរពប្រតិបត្តិ ដល់ពួកផ្ទះខ្លួនជាដើម ទាំងសងគុណឪពុកម្តាយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះ
5
រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែឯង នោះសង្ឃឹមតែដល់ព្រះ ក៏ព្យាយាមក្នុងសេចក្ដីទូលអង្វរ នឹងសេចក្ដីអធិស្ឋានទាំងយប់ទាំងថ្ងៃ
6
តែមេម៉ាយណាដែលនៅតែស្រើបស្រាល នោះទោះបើរស់នៅក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយ
7
ចូរហាមគេពីសេចក្ដីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបានឡើយ
8
បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត
9
ចូរឲ្យកត់ចុះក្នុងបញ្ជីមេម៉ាយ ចំពោះតែឈ្មោះស្ត្រីណា ដែលមានអាយុពី៦០ឆ្នាំឡើងទៅលើប៉ុណ្ណោះ ហើយដែលបានមានប្ដីតែមួយផង
10
ត្រូវមានគេធ្វើបន្ទាល់ពីការល្អរបស់ស្ត្រីនោះដែរ បើបានចិញ្ចឹមកូន ទទួលអ្នកដទៃឲ្យស្នាក់ លាងជើងពួកបរិសុទ្ធ ជួយដោះទុក្ខ ដល់ពួកអ្នកដែលមានសេចក្ដីវេទនា បើបានឧស្សាហ៍តាមគ្រប់ទាំងការល្អ នោះទើបចុះបាន
11
ឯស្រីមេម៉ាយដែលក្មេងជាង នោះមិនត្រូវទទួលទេ ដ្បិតបើកាលណាគេកើតមានចិត្តរឹងទទឹងនឹងព្រះគ្រីស្ទ នោះគេនឹងចង់យកប្ដីទៀត
12
គេនឹងមានទោស ដោយព្រោះបានបោះបង់ចោលសេចក្ដីជំនឿដើម
13
ក៏នឹងទំលាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ មិនត្រឹមតែនៅដៃទំនេរតែប៉ុណ្ណោះ គឺមានទាំងមាត់ប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរគប្បីទៀតផង
14
ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្ដីទៅ ដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ
15
ដ្បិតមានអ្នកខ្លះងាកបែរទៅ តាមអារក្សសាតាំងហើយ
16
បើមានអ្នកជឿណា ទោះប្រុសឬស្រី ដែលមានម្តាយមេម៉ាយ នោះត្រូវជួយផ្គត់ផ្គង់ឲ្យផង កុំឲ្យផ្ទុកលើពួកជំនុំឡើយ ដើម្បីឲ្យពួកជំនុំបានផ្គត់ផ្គង់ដល់ពួកអ្នក ដែលពិតជាមេម៉ាយនោះវិញ។
17
អ្នកចាស់ទុំណា ដែលជាអ្នកនាំមុខយ៉ាងល្អ នោះត្រូវរាប់ជាគួរនឹងគោរពប្រតិបត្តិជាទ្វេគុណឡើង គឺមានពួកដែលខំផ្សាយព្រះបន្ទូល ហើយនឹងពួកដែលបង្រៀនជាដើម
18
ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គោដែលបញ្ជាន់ស្រូវឡើយ» ហើយថា «ជើងឈ្នួល គួរឲ្យបានប្រាក់ឈ្នួលខ្លួន»
19
កុំឲ្យស្តាប់សេចក្ដីចោទប្រកាន់នឹងអ្នកចាស់ទុំណាឡើយ លើកតែមានស្មរបន្ទាល់២ឬ៣នាក់
20
ឯអ្នកណាដែលធ្វើបាប នោះចូរផ្ចាញ់ផ្ចាលគេ នៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានកោតខ្លាចដែរ
21
ខ្ញុំផ្តាំនឹងអ្នកអស់ពីចិត្ត នៅចំពោះព្រះ នឹងព្រះគ្រីស្ទយេស៊ូវ ហើយពួកទេវតារើសតាំងផងថា ឲ្យអ្នកកាន់តាមសេចក្ដីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ
22
កុំឲ្យប្រញាប់ដាក់ដៃលើអ្នកណា ក៏កុំឲ្យមានសេចក្ដីប្រកបក្នុងបាបរបស់មនុស្សឯទៀតឲ្យសោះ ចូររក្សាខ្លួនឲ្យបរិសុទ្ធចុះ
23
កុំឲ្យផឹកទឹកតែប៉ុណ្ណោះ ត្រូវឲ្យផឹកស្រាទំពាំងបាយជូរបន្តិចផង ដោយព្រោះក្រពះអ្នក នឹងរោគដែលអ្នកមានជាញយៗ
24
អំពើបាបរបស់មនុស្សខ្លះបានឃើញច្បាស់ ក៏នាំមុខគេទៅ ឲ្យត្រូវជំនុំជំរះ ឯបាបរបស់អ្នកខ្លះទៀត បានមកតាមក្រោយ
25
ឯការល្អវិញ ក៏ឃើញច្បាស់ដូច្នោះដែរ បើមានការល្អណាដែលមិនច្បាស់ នោះនៅតែលាក់មិនកំបាំងដែរ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6
Recommended Reading
Commentary
1 Timothy Commentaries
→
Devotional
1 Timothy Devotional Guide
→
Get This Bible
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤) Study Bible
→