bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
2 Corinthians 9
2 Corinthians 9
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
ឯត្រង់ការជំនួយជួយដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នាទេ
2
ដ្បិតខ្ញុំស្គាល់សេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នាហើយ ក៏បានអួតដល់ពួកស្រុកម៉ាសេដូន ពីអ្នករាល់គ្នាខាងឯដំណើរនោះដែរថា ពួកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងតែពីឆ្នាំមុនមក ហើយសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាបានបណ្តាលចិត្តមនុស្សជាច្រើន
3
ខ្ញុំក៏បានចាត់ពួកបងប្អូននោះមក ក្រែងសេចក្ដីអំនួត ដែលយើងខ្ញុំអួតពីអ្នករាល់គ្នាក្នុងដំណើរនោះ បានទៅជាឥតប្រយោជន៍វិញ ដើម្បីឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចជាខ្ញុំបាននិយាយមកហើយ
4
ក្រែងមានពួកស្រុកម៉ាសេដូនមកជាមួយនឹងខ្ញុំវេលាណា មិនឃើញអ្នករាល់គ្នាបានរៀបចំទេ នោះមិនចាំថាតែអ្នករាល់គ្នានឹងខ្មាសប៉ុណ្ណោះ គឺយើងខ្ញុំក៏នឹងខ្មាសពីសេចក្ដីអំនួត ដែលយើងខ្ញុំអួត ដោយទុកចិត្តនឹងអ្នករាល់គ្នាថែមទៀតផង
5
ដូច្នេះ ខ្ញុំបានរាប់ថា គួរនឹងទូន្មានពួកបងប្អូននោះ ឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីនឹងបំពេញគុណអ្នករាល់គ្នានោះ ឲ្យបានហើយជាមុន ដូចជាបានប្រាប់តាំងពីមុនមកដែរ ប្រយោជន៍ឲ្យបានរាប់ជាគុណនៃអ្នករាល់គ្នាពិត មិនមែនដូចជាយើងខ្ញុំបោកយកទេ។
6
ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ
7
ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ
8
ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណ បានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក
9
ដូចសេចក្ដីដែលចែងទុកមកថា «ទ្រង់បានចែកសុសសាយ ទ្រង់បានប្រទានទៅពួកទ័លក្រ សេចក្ដីសុចរិតទ្រង់នៅជាប់អស់កល្បជានិច្ច»
10
រីឯព្រះដែលទ្រង់ផ្គត់ផ្គង់ពូជ សំរាប់អ្នកដែលព្រោះ នឹងអាហារ សំរាប់បរិភោគផង នោះទ្រង់នឹងផ្គត់ផ្គង់ ហើយចំរើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរ ព្រមទាំងចំរើនផលពីការសុចរិតរបស់អ្នករាល់គ្នាផង
11
ដូច្នេះ អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
12
ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន
13
ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសំដែងច្បាស់ថា ខ្លួនជាអ្នកចុះចូលតាមដំណឹងល្អនៃព្រះគ្រីស្ទពិត ហើយដោយព្រោះការសទ្ធា ដែលអ្នករាល់គ្នាផ្ញើទៅគេ នឹងមនុស្សទាំងអស់ផង
14
គេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយស្រឡាញ់ជាខ្លាំង ដោយព្រោះព្រះគុណនៃព្រះដ៏លើសលប់ ដែលសណ្ឋិតលើអ្នករាល់គ្នា
15
អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13