bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
2 Samuel 23
2 Samuel 23
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
1
រីឯព្រះបន្ទូលក្រោយបង្អស់របស់ដាវីឌ នោះគឺថា ដាវីឌជាបុត្រអ៊ីសាយ ទ្រង់មានបន្ទូល គឺជាមនុស្សដែលបានដំកើងឡើងជាខ្ពស់ ជាអ្នកដែលព្រះនៃយ៉ាកុបបានចាក់ប្រេងតាំងឲ្យ ជាអ្នកតែងទំនុកយ៉ាងពីរោះ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា
2
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានមានបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្តាតខ្ញុំ
3
ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ
4
អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់
5
តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះនឹងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ
6
តែបណ្តាពួកមនុស្សអាក្រក់សុទ្ធតែដូចបន្លាដែលគេចោល ពីព្រោះនឹងចាប់កាន់ដោយដៃមិនបាន
7
មនុស្សណាដែលពាល់វា ត្រូវតែមានដែក ហើយដងលំពែងផង គេនឹងដុតវាឲ្យសុសនៅទីនោះឯង។
8
នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សំឡាប់មនុស្ស៨០០ក្នុងគ្រាតែ១
9
បន្ទាប់ពីលោកមក មានអេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំង៣នាក់ ដែលនៅជាមួយនឹងដាវីឌ ក្នុងកាលដែលប្រកួតនឹងពួកភីលីស្ទីនដែលមូលគ្នាមកច្បាំង នៅវេលាដែលពួកអ៊ីស្រាអែលឡើងទៅបាត់ហើយ
10
លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជំនះយ៉ាងធំ រួចបណ្តាទ័ពក៏ត្រឡប់មកឯលោក ឲ្យទាន់តែនឹងប្រមូលរបឹបទេ
11
បន្ទាប់ពីលោកនោះមក មានសាំម៉ាជាកូនអ័កេ ពួកហារ៉ារី គ្រានោះពួកភីលីស្ទីនបានមូលគ្នា១កង នៅទីដែលមានចំការសណ្តែកបាយ ហើយពួកពលទ័ពក៏រត់ចេញពីមុខពួកភីលីស្ទីនទៅ
12
តែលោកឈរនៅកណ្តាលចំការនោះ រាំងរាហើយសំឡាប់ពួកភីលីស្ទីន ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យមានជ័យជំនះយ៉ាងធំ។
13
មាន៣នាក់ ក្នុងពួកជាប្រធានទាំង៣០ បានចុះទៅឯដាវីឌនៅក្នុងរអាងអាឌូឡាម ក្នុងរដូវចំរូត ឯកងពួកភីលីស្ទីន គេបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម
14
នៅគ្រានោះដាវីឌគង់នៅទីពំនួន ហើយមានពួកទ័ពភីលីស្ទីននៅត្រង់បេថ្លេហិម
15
ដាវីឌទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិម មកឲ្យអញផឹកទៅអេះ
16
ចំណែកពួកអ្នកខ្លាំងពូកែទាំង៣នាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារបេថ្លេហិមយកមកថ្វាយដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ
17
រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី គឺដោយហេតុនោះ បានជាទ្រង់មិនព្រមសោយទឹកនោះទេ អ្នកខ្លាំងពូកែទាំង៣នេះ បានប្រព្រឹត្តយ៉ាងដូច្នោះ។
18
ឯអ័ប៊ីសាយ ជាប្អូនយ៉ូអាប់កូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នោះ លោកបានលើកលំពែងសំឡាប់៣០០នាក់ ហើយក៏ល្បីឈ្មោះក្នុង៣នាក់នោះ
19
ក្នុងបណ្តា៣នាក់នោះ គេរាប់អានលោកជាងគេ បានជាលើកលោកធ្វើជាមេ ប៉ុន្តែលោកមិនស្មើនឹងពួក៣នាក់មុននោះទេ។
20
រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសំឡាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ
21
ហើយលោកសំឡាប់សាសន៍អេស៊ីព្ទម្នាក់ដែលគួរស្ញែងខ្លាច វាកាន់លំពែងនៅដៃ តែលោកមានតែដំបងកាន់ចុះទៅឯវាប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃនៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សំឡាប់ នឹងលំពែងរបស់ខ្លួនវានោះឯង
22
គឺការយ៉ាងនោះដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយក៏មានល្បីឈ្មោះក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ
23
គេរាប់អានលោក ជាជាងមនុស្ស៣០នាក់ តែលោកមិនស្មើនឹងពួក៣នាក់មុននោះទេ ដាវីឌទ្រង់តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។
24
ឯអេសាអែល ជាប្អូនយ៉ូអាប់ លោកជាម្នាក់ក្នុងពួក៣០នាក់នោះដែរ អែលហាណាន ជាកូនដូដូរ ពីក្រុងបេថ្លេហិម
25
សាំម៉ា ជាពួកហារ៉ុឌ អេលីកា ជាពួកហារ៉ុឌ
26
ហេលែស ជាពួកប៉ាលធី អ៊ីរ៉ា ជាកូនអ៊ីកកែស ពីក្រុងត្កូអា
27
អ័បៀស៊ើរ ពីអាន៉ាថោត មប៊ូណាយ ជាពួកហ៊ូសាយ
28
សាលម៉ូន ជាពួកអ័ហូអា ម៉ាហារ៉ាយ ពីនថូផា
29
ហេលែប ជាកូនប្អាណាពីនថូផា អ៊ីតតាយជាកូនរីបាយពីគីបៀរ ក្នុងពូជកូនចៅបេនយ៉ាមីន
30
បេណាយ៉ា ពីពីរ៉ាថូន ហ៊ីដាយ ពីណាហាលេ-កាអាស
31
អ័ប៊ី-អាលបូ ពីអើរ៉ាបា អាសម៉ាវែត ពីបាហ៊ូរីម
32
អេលីយ៉ាបា ពីស្អាឡាប៊ីន ពួកកូនយ៉ាសេន យ៉ូណាថាន
33
សាំម៉ា ពីស្រុកហារ៉ារី អ័ហ៊ីយ៉ាម ជាកូនសារ៉ើរ ពីស្រុកហារ៉ារី
34
អេលីផាលេតជាកូនអ័ហាសបាយ កូនរបស់ម្នាក់ក្នុងពួកម៉ាកាធី អេលាម ជាកូនអ័ហ៊ីថូផែល ពួកគីឡោ
35
ហែស្រាយ ជាពួកកើមែល ប្អារ៉ាយ ជាអ្នកមកពីអារ៉ាប
36
យីកាល ជាកូនណាថាន់ ពីសូបា បានី ជាពួកកាឌ់
37
សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយ ពីប្អៀរ៉ុត ជាអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់យ៉ូអាប់ ជាកូនសេរូយ៉ា
38
អ៊ីរ៉ា ជាពួកយេធើ ការេប ជាពួកយេធើ
39
ហើយនឹងអ៊ូរី ជាសាសន៍ហេត រួមទាំងអស់មាន៣៧នាក់។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24