bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
2 Thessalonians 1
2 Thessalonians 1
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
សំបុត្រប៉ុល ស៊ីលវ៉ាន នឹងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំ នៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ
2
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
3
បងប្អូនអើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ដូចជាគួរគប្បីដែរ ពីព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នា កំពុងតែចំរើនកាន់តែច្រើនឡើង ហើយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងដែរ
4
ដល់ម៉្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នា នៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្ដីបៀតបៀន នឹងសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន ដែលអ្នករាល់គ្នារងទ្រាំ
5
នោះជាភស្តុតាងពីសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខ ដោយព្រោះនគរនោះឯង
6
ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្ដីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា
7
ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់
8
នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង
9
គេនឹងរងទុក្ខទោស ជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់
10
ក្នុងកាលដែលទ្រង់យាងមក ដើម្បីឲ្យបានដំកើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ ហើយនៅថ្ងៃនោះ ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យ ក្នុងពួកអ្នកដែលជឿ ដ្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយ
11
ដូច្នេះ យើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំ បានរាប់អ្នករាល់គ្នាជាគួរនឹងការ ដែលទ្រង់ហៅមកធ្វើ ហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្ដីបំណងខាងឯការល្អ នឹងការដែលធ្វើដោយជំនឿ ដោយព្រះចេស្តា
12
ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានដំកើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3