bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Hosea 5
Hosea 5
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
1
ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឯពូជពង្សនៃស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតសេចក្ដីយុត្តិធម៌កំពុងតែកាត់ទោសដល់ឯងរាល់គ្នាហើយ ពីព្រោះឯងជាអន្ទាក់នៅត្រង់មីសប៉ា ហើយជាមងលាតទៅលើភ្នំតាបោរ
2
ពួកក្បត់បានផុងយ៉ាងជ្រៅ ចុះក្នុងការសំឡាប់សត្វថ្វាយដល់រូបព្រះ ទោះបើអញបានធ្វើជាអ្នកបន្ទោស ដល់គេគ្រប់គ្នាក៏ដោយ
3
អញស្គាល់អេប្រាអិមហើយ ឯអ៊ីស្រាអែលក៏មិនកំបាំងពីអញដែរ ដ្បិតឥឡូវនេះ ឱអេប្រាអិមអើយ ឯងបានប្រព្រឹត្តសេចក្ដីកំផិត ហើយអ៊ីស្រាអែលក៏ស្មោកគ្រោកដូចគ្នា
4
ការប្រព្រឹត្តរបស់គេមិនបើកឲ្យគេវិលមកឯព្រះនៃគេវិញបានទេ ដ្បិតនិស្ស័យកំផិតនៅក្នុងគេហើយ គេមិនបានស្គាល់ព្រះយេហូវ៉ាសោះ
5
សេចក្ដីអំនួតរបស់ពួកអ៊ីស្រាអែលតែងធ្វើបន្ទាល់ទាស់នឹងគេ ហេតុនោះបានជាអ៊ីស្រាអែល ហើយអេប្រាអិម នឹងត្រូវចំពប់ដួលចុះក្នុងអំពើទុច្ចរិតរបស់ខ្លួន ឯយូដាក៏នឹងចំពប់ដួលចុះជាមួយនឹងគេដែរ
6
គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ
7
គេបានប្រព្រឹត្តការកំបត់ចំពោះព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនកំផិតឡើង ដូច្នេះ ដល់ចូលខែថ្មី គេនឹងត្រូវវិនាសទៅ ព្រមទាំងស្រែចំការរបស់គេផង។
8
ចូរផ្លុំស្នែង នៅត្រង់គីបៀរ ហើយផ្លុំត្រែនៅត្រង់រ៉ាម៉ាចុះ ចូរធ្វើសូរជាគ្រឿងសំគាល់ឡើងនៅត្រង់បេត-អាវេនថា ឱបេនយ៉ាមីនអើយ ន៏ គេមកខាងក្រោយឯងហើយ
9
នៅថ្ងៃដែលត្រូវបន្ទោសនោះ អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្តាលអស់ទាំងពូជអំបូរនៃអ៊ីស្រាអែល អញបានឲ្យដឹងដំណឹងពីការដែលត្រូវកើតមកជាមិនខាន
10
ពួកចៅហ្វាយរបស់យូដា ប្រៀបដូចជាមនុស្សដែលដកព្រំខណ្ឌចោល ដូច្នេះ អញនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើគេដូចជាទឹក
11
អេប្រាអិមត្រូវសង្កត់សង្កិន គឺត្រូវកិនកំទេចក្នុងការវិនិច្ឆ័យ ពីព្រោះគេបានស្ម័គ្រចិត្តដើរតាមបង្គាប់របស់មនុស្ស
12
ដូច្នេះ អញនឹងបានដូចជាដង្កូវកាត់ដល់ពួកអេប្រាអិម ហើយដូចជាសេចក្ដីពុកផុយដល់ពួកវង្សយូដា
13
កាលអេប្រាអិមបានដឹងអាការៈរោគរបស់ខ្លួន ហើយយូដាបានឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅឯស្តេចយ៉ារែប តែគេមិនអាចនឹងរំងាប់រោគឯង ឬមើលរបួសឯងឲ្យសះបានឡើយ
14
ដ្បិតអញនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចសិង្ហស្ទាវដល់ពួកវង្សយូដា អញ គឺអញនេះហើយ នឹងហែកគេ រួចចេញទៅបាត់ អញនឹងពាំយកគេទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ
15
អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14