bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Joel 1
Joel 1
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់យ៉ូអែល ជាកូនពេធូអែល។
2
ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្តាប់ចុះ ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកដែរ ការយ៉ាងនេះដែលកើតមានក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់នៃឪពុកអ្នករាល់គ្នាដែរឬ
3
ចូរប្រាប់ដល់កូនអ្នករាល់គ្នាចុះ ហើយឲ្យកូនប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ដំណទៅមុខទៀតតៗទៅ
4
គឺថា របស់អ្វីដែលសល់ពីក្រា នោះកណ្តូបបានស៊ី ហើយអ្វីដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
5
ម្នាលពួកប្រមឹក ចូរភ្ញាក់ឡើង ហើយយំចុះ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយនឹកស្តាយទឹកទំពាំងបាយជូរផ្អែម ដ្បិតត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ
6
ពីព្រោះមានជាតិ១ឡើងមកលើស្រុកអញ ជាជាតិខ្លាំងពូកែ ហើយមានច្រើនឥតគណនាវាមានធ្មេញដូចជាធ្មេញសិង្ហ មានថ្គាមជារបស់សិង្ហញី
7
វាបានបំផ្លាញដើមទំពាំងបាយជូររបស់អញ ក៏បានស៊ីសំបកដើមល្វារបស់អញ ព្រមទាំងឲ្យនៅរលីងផង គឺបានធ្វើឲ្យមែកទាំងអស់ទៅជាសទទេ។
8
ចូរសោកពិលាប ដូចជាស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃកាន់ទុក្ខប្ដីដែលដណ្តឹងនាងពីកាលនៅក្មេង
9
ឯដង្វាយម្សៅ នឹងដង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារនៃព្រះយេហូវ៉ាហើយ ពួកសង្ឃដែលធ្វើការងារថ្វាយព្រះយេហូវ៉ា គេយំសោក
10
ស្រែចំការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ទឹកទំពាំងបាយជូរថ្មីបានហួតរីង ឯប្រេងក៏ខះទៅ
11
ឱពួកអ្នកធ្វើស្រែចំការអើយ ចូរស្រឡាំងកាំងនៅ ហើយពួកអ្នកថែរក្សាចំការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី នឹងស្រូវឱក ដ្បិតចំរូតនៅស្រែចំការខូចអស់ហើយ
12
ដើមទំពាំងបាយជូរបានស្វិតក្រៀម ហើយដើមល្វាក៏រោយរៀវចុះ ឯដើមទទឹម ដើមលម៉ើ នឹងដើមសារី គឺអស់ទាំងដើមឈើនៅចំការ បានស្វិតក្រៀមទៅ អើ សេចក្ដីអំណរក៏បានរៀវបាត់ពីមនុស្សលោកដែរ។
13
ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង ហើយទួញយំចុះ ឱពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយ ចូរទ្រហោយំទៅ ឱពួកអ្នកដែលធ្វើការងារថ្វាយព្រះនៃខ្ញុំអើយ ចូរមកដេកគ្រលុំខ្លួនដោយសំពត់ធ្មៃអស់១យប់ចុះ ដ្បិតដង្វាយម្សៅ នឹងដង្វាយច្រួច ត្រូវឃាំងនៅ មិនឲ្យចូលក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នាឡើយ
14
ចូរញែកពេលចេញ ដើម្បីតមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំ ត្រូវឲ្យប្រមូលពួកចាស់ៗ នឹងពួកអ្នកស្រុកទាំងអស់ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា រួចអំពាវនាវដល់ព្រះយេហូវ៉ាទៅ។
15
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្តា
16
ឯអាហារ តើមិនបានដាច់ចេញពីចំពោះភ្នែកយើង ព្រមទាំងសេចក្ដីអំណរ នឹងសេចក្ដីរីករាយ ពីព្រះវិហាររបស់ព្រះនៃយើងផងទេឬអី
17
ឯពូជពង្រោះក៏ពុករលួយនៅក្រោមបំណែកដី ជង្រុកទាំងប៉ុន្មានក៏នៅទទេ ហើយក្រង់ស្រូវក៏រលំអស់ហើយ ពីព្រោះស្រូវបានស្វិតក្រៀមទៅ
18
អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំស៊ាន ហ្វូងគោត្រូវស្រឡាំងកាំង ដ្បិតគ្មានទីគង្វាលរកស៊ីសោះ អើទាំងហ្វូងចៀមក៏ត្រូវវិនាសដែរ
19
ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវដល់ទ្រង់ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្តាតភ្លើងបានឆេះអស់ទាំងដើមឈើនៅវាលដែរ
20
អើ សត្វនៅដីទាំងប៉ុន្មានក៏ដង្ហក់រកទ្រង់ ពីព្រោះអស់ទាំងជ្រោះទឹកបានរីងស្ងួតទៅ ភ្លើងក៏បានឆេះវាលស្មៅនៅទីរហោស្ថានអស់ហើយ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3