bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Joshua 13
Joshua 13
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
1
រីឯយ៉ូស្វេ លោកចាស់ អាយុក៏ច្រើនណាស់ហើយ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងលោកថា ឯងចាស់ហើយ អាយុក៏ច្រើនណាស់ផង ហើយមានសល់នៅស្រុកដែលត្រូវចាប់យកសន្ធឹកណាស់ទៀត
2
នេះជាស្រុកដែលនៅសល់ គឺដែននៃពួកសាសន៍ភីលីស្ទីនទាំងប៉ុន្មាន នឹងស្រុករបស់សាសន៍កេស៊ូរីទាំងអស់
3
ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ
4
ព្រមទាំងស្រុករបស់សាសន៍កាណានទាំងមូល នឹងស្រុកមារ៉ា ដែលជារបស់ផងក្រុងស៊ីដូន រហូតដល់អាផែក នឹងដល់ព្រំស្រុករបស់សាសន៍អាម៉ូរី
5
ស្រុករបស់ពួកកេបាល នឹងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត
6
អស់ទាំងស្រុករបស់ពួកផ្សេងៗដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់មីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកក្រុងស៊ីដូនទាំងអស់ អញនឹងដេញពួកសាសន៍ទាំងនោះចេញពីមុខពួកកូនចៅអ៊ីស្រាអែលទៅ ចូរឲ្យឯងចែកស្រុកទាំងនោះដល់ពួកអ៊ីស្រាអែលទុកជាមរដកចុះ ដូចជាអញបានបង្គាប់ហើយ
7
គឺត្រូវឲ្យចែកស្រុកទាំងនោះដល់ពូជអំបូរទាំង៩ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាមរដក។
8
ឯពួករូបេន នឹងពួកកាឌ់ ព្រមទាំងពូជអំបូរម៉ាន៉ាសេ១ចំហៀងឯទៀត នោះបានទទួលមរដករបស់គេ ដែលម៉ូសេបានចែកឲ្យនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានចែកដល់គេ
9
ចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ គឺស្រុកវាលមេឌីបាទាំងអស់រហូតដល់ក្រុងឌីបូន
10
នឹងអស់ទាំងទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំស្រុករបស់ពួកកូនចៅអាំម៉ូន
11
នឹងស្រុកកាឡាត ហើយព្រំដែនស្រុករបស់សាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា
12
គឺនគររបស់អុកនៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី (ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម) ដ្បិតម៉ូសេបានវាយ បណ្តេញពួកទាំងនោះចេញ
13
តែពួកកូនចៅអ៊ីស្រាអែលមិនបានដេញសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីនោះ បាននៅកណ្តាលពួកអ៊ីស្រាអែលដរាបដែលសព្វថ្ងៃនេះ
14
មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
15
លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរពួកកូនចៅរូបេនតាមគ្រួគេ
16
ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា
17
គឺក្រុងហែសបូន នឹងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន
18
ក្រុងយ៉ាហាស់ ក្រុងក្តេម៉ូត ក្រុងមេផ្អាត
19
ក្រុងគារយ៉ាថែម ក្រុងសិបម៉ា ក្រុងសេរ៉ែត-ហាសាកាដែលនៅលើភ្នំក្នុងវាលច្រកភ្នំ
20
ក្រុងបេត-ពេអរ នឹងជំរាលភ្នំពីសកា ហើយក្រុងបេត-យេស៊ីម៉ូត
21
ព្រមទាំងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល នឹងនគរទាំងមូលរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេបានវាយសំឡាប់ជាមួយនឹងពួកមេសាសន៍ម៉ាឌាន គឺអេវី១ រេគេម១ ស៊ើរ១ ហ៊ើរ១ នឹងរេបា១ សុទ្ធតែជាពួកមេរបស់ស្តេចស៊ីហុនដែលនៅក្នុងស្រុកនោះ
22
ឯបាឡាម ជាកូនបេអ៊រដែលជាគ្រូទាយ នោះពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវ ជាមួយនឹងអ្នកឯទៀតដែលត្រូវស្លាប់នោះដែរ
23
ឯទន្លេយ័រដាន់ នោះជាព្រំស្រុករបស់កូនចៅរូបេន នេះហើយជាមរដករបស់រូបេនតាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង នឹងភូមិទាំងប៉ុន្មានផង។
24
លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរកាឌ់ដែរ គឺដល់ពួកកូនចៅកាឌ់តាមគ្រួគេ
25
ឯដែនគេ គឺស្រុកយ៉ាស៊ើរ នឹងអស់ទាំងទីក្រុងនៅស្រុកកាឡាត នឹងស្រុករបស់ពួកកូនចៅអាំម៉ូន១ចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខនឹងក្រុងរ៉ាបាត
26
ហើយពីហែសបូន ទៅដល់រ៉ាម៉ាត-មីសពេ នឹងបេថូនិម ហើយពីម៉ាហាណែម ទៅដល់ព្រំស្រុកដេបៀរ
27
ឯនៅវាលច្រកភ្នំ នោះមានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ុកូត នឹងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត
28
នេះហើយជាមរដករបស់ពួកកូនចៅកាឌ់ តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង នឹងភូមិគេទាំងប៉ុន្មានផង។
29
លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែរ គឺដល់ពូជអំបូរពួកកូនចៅម៉ាន៉ាសេ១ចំហៀងតាមគ្រួគេ
30
ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល នឹងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ
31
ព្រមទាំងស្រុកកាឡាត១ចំហៀង នឹងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រីជាទីក្រុងដែលនៅក្នុងនគររបស់អុកនៅស្រុកបាសាន នេះសុទ្ធតែសំរាប់ពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គឺសំរាប់ពួកកូនចៅម៉ាគារ១ចំហៀងតាមគ្រួគេ។
32
នេះហើយជាមរដក ដែលលោកម៉ូសេបានចែកនៅស្រុកវាលរបស់ម៉ូអាប់ ត្រើយទន្លេយ័រដាន់ខាងកើតទល់មុខនឹងយេរីខូរ
33
តែឯពូជអំបូរលេវី នោះលោកម៉ូសេមិនបានចែកមរដកដល់គេទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24