bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Leviticus 4
Leviticus 4
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 5 →
1
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ ដែលព្រះយេហូវ៉ាទ្រង់ហាមមិនឲ្យធ្វើឡើយ ហើយប្រព្រឹត្តខុសត្រង់បទនោះឯង
3
បើអ្នកនោះជាពួកសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ
4
ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ
5
ត្រូវឲ្យសង្ឃយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ
6
រួចជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ
7
ហើយត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាដង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
8
ឯខ្លាញ់គោនោះដែលសំរាប់ជាដង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង នឹងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
9
ព្រមទាំងអង្គញ់ទាំង២ នឹងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
10
ដូចជាបានយកចេញពីគោដែលថ្វាយជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនាដង្វាយដុត
11
ឯស្បែកគោនោះ នឹងសាច់ទាំងអស់ ព្រមទាំងក្បាល នឹងជើង អាការៈខាងក្នុង ហើយនឹងលាមក
12
គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផែះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផែះនោះ។
13
ឬបើជាពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកពួកជំនុំ ដែលរំលងចំពោះបញ្ញត្តណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
14
កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យពួកជំនុំថ្វាយគោឈ្មោលស្ទាវ១ទុកជាដង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ
15
ហើយត្រូវឲ្យពួកចាស់ទុំក្នុងពួកជំនុំ ដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ
16
នោះត្រូវឲ្យសង្ឃដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ
17
ហើយជ្រលក់ម្រាមដៃចុះក្នុងឈាម រលាស់៧ដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន
18
រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនា ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់នាជើងអាសនាដង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
19
ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនា
20
ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសំរាប់ជាដង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំង២ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចចាកទោសហើយ
21
រួចត្រូវឲ្យសង្ឃនាំយកគោនោះ ទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាដង្វាយលោះបាបសំរាប់ពួកជំនុំ។
22
បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាជាព្រះនៃខ្លួន ទ្រង់ហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
23
បើសិនជាអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោល១ ដែលឥតខ្ចោះ មកសំរាប់ជាដង្វាយរបស់ខ្លួន
24
រួចដាក់ដៃលើក្បាលពពែនោះ ហើយសំឡាប់នៅកន្លែងដែលគេតែងសំឡាប់សត្វ សំរាប់ជាដង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាដង្វាយលោះបាប
25
ត្រូវឲ្យសង្ឃយកឈាមនៃដង្វាយលោះបាបនោះ ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាដង្វាយដុតនោះ
26
ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចចាកទោសហើយ។
27
ឬបើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
28
បើសិនជាអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញី១ដែលឥតខ្ចោះមក សំរាប់ជាដង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ
29
រួចដាក់ដៃលើក្បាលនៃដង្វាយលោះបាបនោះ ហើយសំឡាប់ត្រង់កន្លែងដង្វាយដុត
30
នោះត្រូវឲ្យសង្ឃយកឈាម ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា
31
ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតនៅលើអាសនា ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។
32
តែបើសិនជាអ្នកនោះនាំចៀមមកថ្វាយ សំរាប់ជាដង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញី១ដែលឥតខ្ចោះមក
33
ហើយដាក់ដៃលើក្បាលនៃដង្វាយនោះ រួចសំឡាប់ទុកជាដង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសំឡាប់សត្វសំរាប់ជាដង្វាយដុត
34
ត្រូវឲ្យសង្ឃម្នាក់យកឈាមនៃដង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា
35
ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃដុតនៅលើអាសនា តាមរបៀបដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះអ្នកនោះនឹងរួចចាកទោសហើយ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27