bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Mark 15
Mark 15
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
1
ដល់ព្រឹកឡើង កាលពួកសង្គ្រាជ ពួកចាស់ទុំ នឹងពួកអាចារ្យ ព្រមទាំងក្រុមជំនុំទាំងអស់បានប្រជុំពិគ្រោះគ្នា នោះក៏ចងព្រះយេស៊ូវ នាំបញ្ជូនទៅឯលោកពីឡាត់
2
លោកពីឡាត់ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ទ្រង់មានបន្ទូលឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ
3
ឯពួកសង្គ្រាជ គេចោទប្រកាន់ទ្រង់ខ្លាំងណាស់
4
នោះលោកពីឡាត់ក៏ពិចារណាសួរទ្រង់ម្តងទៀត ដោយពាក្យថា តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើល រឿងជាច្រើនទាំងម៉្លេះ ដែលគេធ្វើបន្ទាល់ទាស់នឹងអ្នក
5
តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ក៏អស្ចារ្យក្នុងចិត្ត។
6
រីឯនៅបុណ្យនោះ លោកតែងធ្លាប់លែងអ្នកទោសម្នាក់ឲ្យដល់គេតាមដែលគេសូម
7
គ្រានោះ មានម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយនឹងពួកអ្នកបះបោរ ជាអ្នកដែលបានសំឡាប់គេក្នុងវេលាបះនោះ
8
ហ្វូងមនុស្សក៏ចាប់តាំងស្រែកឡើង សូមលោកបើកឲ្យដល់គេ ដូចជាលោកតែងធ្លាប់ធ្វើមក
9
លោកពីឡាត់សួរគេថា តើចង់ឲ្យខ្ញុំលែងស្តេចសាសន៍យូដា ឲ្យដល់អ្នករាល់គ្នាឬអី
10
នេះដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនទ្រង់ ដោយឈ្នានីសទេ
11
តែពួកសង្គ្រាជបានញុះញង់ហ្វូងមនុស្ស ឲ្យសូមឲ្យលោកលែងបារ៉ាបាសវិញ
12
លោកពីឡាត់ក៏សួរគេម្តងទៀតថា ដូច្នេះ តើចង់ឲ្យខ្ញុំធ្វើអ្វីនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ
13
គេស្រែកឡើងទៀតថា ចូរឆ្កាងវាទៅ
14
លោកពីឡាត់សួរគេថា ដូច្នេះ តើគាត់បានធ្វើខុសអ្វី នោះគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ
15
ឯពីឡាត់ លោកចង់ធ្វើបំពេញដល់ចិត្តហ្វូងមនុស្សដែរ បានជាលែងបារ៉ាបាសដល់គេ រួចកាលបានវាយព្រះយេស៊ូវដោយរំពាត់ហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។
16
ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក
17
ក៏យកអាវពណ៌ស្វាយបំពាក់ទ្រង់ ហើយក្រងភួងបន្លាបំពាក់លើព្រះសិរ
18
រួចចាប់តាំងសំពះទូលទ្រង់ថា ថ្វាយបង្គំស្តេចសាសន៍យូដា
19
គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង
20
កាលបានចំអកមើលងាយទ្រង់ស្រេចហើយ នោះគេដោះអាវពណ៌ស្វាយចេញ ក៏បំពាក់ព្រះពស្ត្រទ្រង់វិញ រួចនាំចេញទៅឆ្កាង
21
គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស នឹងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។
22
គេនាំទ្រង់ទៅដល់កន្លែងហៅថា «គាល់កូថា» ដែលស្រាយថា ភ្នំរលាក្បាល
23
នោះគេយកស្រាទំពាំងបាយជូរ លាយនឹងជ័រល្វីងទេស ថ្វាយទ្រង់សោយ តែទ្រង់មិនសោយទេ
24
កាលបានឆ្កាងទ្រង់រួចហើយ នោះគេក៏យកព្រះពស្ត្រទ្រង់ចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងជាអ្នកណាត្រូវបានអ្វី
25
ពេលដែលគេឆ្កាងទ្រង់ គឺជាពេលម៉ោង៩ព្រឹក
26
គេសរសេរប្រកាសកត់ទោសទ្រង់ថា «នេះស្តេចសាសន៍យូដា»
27
ហើយក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេង
28
នោះបានសំរេចតាមបទគម្ពីរដែលថា «គេបានរាប់ទ្រង់ជាពួកអ្នកទទឹងច្បាប់»។
29
ពួកអ្នកដែលដើរតាមទីនោះ ក៏ជេរទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា អើ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃ
30
ឥឡូវ ចូរជួយសង្គ្រោះខ្លួនឯង ដោយចុះពីឈើឆ្កាងមក
31
ពួកសង្គ្រាជនឹងពួកអាចារ្យ ក៏ចំអកឲ្យទ្រង់បែបដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា វាជួយសង្គ្រោះដល់មនុស្សឯទៀតបាន តែពុំអាចនឹងសង្គ្រោះចំពោះខ្លួនឯងបានទេ
32
ចូរឲ្យព្រះគ្រីស្ទ ជាស្តេចនៃសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវចុះ ឲ្យយើងបានឃើញ ហើយជឿផង ឯ២នាក់ដែលជាប់ឆ្កាងជាមួយនឹងទ្រង់ គេក៏ដៀលត្មះទ្រង់ដែរ។
33
ដល់ម៉ោង១២ នោះមានងងឹតដាបគ្របលើផែនដី ដរាបដល់ម៉ោង៣រសៀល
34
លុះវេលាម៉ោង៣ នោះព្រះយេស៊ូវ ទ្រង់បន្លឺឧទានជាខ្លាំងថា អេឡយៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ
35
អ្នកខ្លះដែលឈរនៅទីនោះក៏ឮ ហើយគេនិយាយថា មើល វាស្រែកហៅរកលោកអេលីយ៉ាហើយ
36
រួចម្នាក់រត់ទៅយកសារាយរំហួតជ្រលក់ទឹកខ្មេះជោក ដាក់នឹងចុងដើមត្រែងហុចទៅ ថ្វាយទ្រង់សោយ ដោយពោលថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកបញ្ចុះវាឬទេ។
37
រួចព្រះយេស៊ូវ ទ្រង់ស្រែកជាខ្លាំង ហើយក៏ផុតដង្ហើមទៅ
38
គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះដល់ក្រោម
39
ឯមេទ័ពដែលឈរទល់មុខនឹងទ្រង់ គាត់ឃើញថា ទ្រង់ស្រែកឡើង ហើយផុតដង្ហើមទៅយ៉ាងដូច្នោះ ក៏និយាយថា មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន
40
ក៏មានស្ត្រីខ្លះដែលបានតាមបំរើព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយ គេឈរមើលពីចំងាយ
41
ក្នុងពួកស្ត្រីទាំងនោះ គឺម៉ារា ពីស្រុកម៉ាក់ដាឡា១ នឹងម៉ារា ជាម្តាយយ៉ាកុបតូច នឹងយ៉ូសេ១ ហើយនឹងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ដែរ។
42
មានម្នាក់ឈ្មោះយ៉ូសែបនៅស្រុកអើរីម៉ាថេ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកក្រុមជំនុំ ជាអ្នករង់ចាំនគរព្រះដែរ អ្នកនោះបានមកដល់ ក៏ចូលទៅឯលោកពីឡាត់ ដោយចិត្តក្លាហាន សូមព្រះសពព្រះយេស៊ូវ
43
ដោយព្រោះជាថ្ងៃរៀបចំហើយ គឺជាថ្ងៃមុនថ្ងៃឈប់សំរាក ហើយក៏ល្ងាចណាស់ផង
44
ឯលោកពីឡាត់ មានសេចក្ដីឆ្ងល់ពីទ្រង់ ដែលសុគតជាឆាប់ម៉្លេះ ក៏ហៅមេទ័ពមកសួរបញ្ជាក់ បើទ្រង់សុគតជាយូរមកហើយ ឬដូចម្តេច
45
កាលមេទ័ពបានជំរាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញ្ញាតឲ្យព្រះសពដល់យ៉ូសែប
46
គាត់ក៏ទិញសំពត់ទេសឯក រួចដាក់ព្រះសពទ្រង់ចុះមក រុំនឹងសំពត់នោះ នាំទៅបញ្ចុះក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្ម១មក សន្ធប់ខ្ទប់មាត់ផ្នូរជិត
47
ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា ជាម្តាយយ៉ូសេ គេក៏ឃើញកន្លែងដែលបញ្ចុះព្រះសពទ្រង់ដែរ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16