bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Matthew 17
Matthew 17
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 18 →
1
កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក
2
រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ
3
នោះឃើញលោកម៉ូសេ នឹងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់
4
ឯពេត្រុស គាត់ទូលទៅព្រះយេស៊ូវថា ព្រះអម្ចាស់អើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ បើទ្រង់សព្វព្រះហឫទ័យ នោះយើងខ្ញុំនឹងធ្វើត្រសាល៣នៅទីនេះ គឺ១សំរាប់ទ្រង់ ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា
5
កាលគាត់កំពុងតែទូលនៅឡើយ នោះមានពពកយ៉ាងភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្តាប់តាមចុះ
6
កាលបានឮហើយ នោះពួកសិស្សក៏ក្រាបផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង
7
តែព្រះយេស៊ូវទ្រង់យាងទៅពាល់គេ ដោយបន្ទូលថា ចូរក្រោកឡើង កុំភ័យឡើយ
8
កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។
9
កំពុងដែលនាំគ្នាចុះពីភ្នំមក នោះព្រះយេស៊ូវទ្រង់ហាមគេថា កុំឲ្យប្រាប់អ្នកណាពីការជាក់ស្តែងនេះឲ្យសោះ ទាល់តែកូនមនុស្សបានរស់ពីស្លាប់ឡើងវិញ
10
ពួកសិស្សទូលសួរថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន
11
ទ្រង់ឆ្លើយតបថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ
12
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេមិនបានស្គាល់លោកទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផង បន្តិចទៀត កូនមនុស្សនឹងត្រូវគេធ្វើទុក្ខដូច្នោះដែរ
13
នោះពួកសិស្សក៏យល់ថា ទ្រង់មានបន្ទូលពីយ៉ូហាន-បាទីស្ទទេ។
14
កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា
15
ព្រះអម្ចាស់អើយ សូមទ្រង់ប្រោសមេត្តាដល់កូនទូលបង្គំ ដែលឆ្កួតជ្រូកផង វាវេទនាណាស់ ចេះតែដួលទៅក្នុងភ្លើង នឹងក្នុងទឹកជាញយៗ
16
ទូលបង្គំបាននាំវាមកឯពួកសិស្សទ្រង់ដែរ តែគេមើលមិនជាសោះ
17
ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំឯណេះ
18
នោះព្រះយេស៊ូវទ្រង់បន្ទោសដល់អារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជា ចាប់តាំងពីវេលានោះមក។
19
នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនោះមិនបាន
20
ទ្រង់មានបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្ដីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្ដីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅនៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ
21
តែអារក្សបែបយ៉ាងនេះ វាចេញទៅដោយសារតែអធិស្ឋាន ហើយនឹងតមអត់ប៉ុណ្ណោះ។
22
កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានបន្ទូលទៅពួកសិស្សថា បន្តិចទៀត កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស
23
គេនឹងសំឡាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្ដីព្រួយជាខ្លាំង។
24
កាលបានមកដល់ក្រុងកាពើណិមហើយ នោះពួកអ្នកដែលទារពន្ធព្រះវិហារ គេមកសួរពេត្រុសថា តើគ្រូអ្នកមិនបង់ពន្ធព្រះវិហារទេឬអី
25
គាត់ឆ្លើយថា បង់ដែរ រួចមក កាលគាត់បានចូលទៅក្នុងផ្ទះហើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលជាមុន សួរគាត់ថា នែ ស៊ីម៉ូន អ្នកគិតដូចម្តេច តើអស់ទាំងស្តេចនៅផែនដីហូតសួយរៃ ឬពន្ធដារពីអ្នកណា ពីកូនចៅ ឬពីអ្នកដទៃ
26
ពេត្រុសទូលឆ្លើយថា ពីមនុស្សដទៃទេ ទ្រង់មានបន្ទូលថា ដូច្នេះ កូនចៅបានរួចហើយ
27
ប៉ុន្តែ ចូរអ្នកទៅឯសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដែលជាប់មុនដំបូងមកបើកមាត់វា នោះអ្នកនឹងឃើញប្រាក់១រៀល ឲ្យយកប្រាក់នោះទៅបង់សំរាប់ខ្ញុំ ហើយនឹងអ្នកទៅ ដើម្បីកុំឲ្យយើងបានជាទីអាក់អន់ចិត្តដល់គេ។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28