bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Micah 1
Micah 1
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 2 →
1
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់មីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស នឹងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី ហើយនឹងក្រុងយេរូសាឡិម។
2
ម្នាលជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី នឹងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ពីព្រះវិហារបរិសុទ្ធរបស់ទ្រង់
3
ដ្បិតមើល ព្រះយេហូវ៉ា ទ្រង់កំពុងយាងចេញពីទីកន្លែងរបស់ទ្រង់ ក៏នឹងយាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ
4
អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត
5
នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប នឹងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី តើមិនមែនជាក្រុងសាម៉ារីទេឬអ្វី ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី តើមិនមែនជាក្រុងយេរូសាឡិមទេឬអី
6
ដូច្នេះ អញនឹងធ្វើឲ្យក្រុងសាម៉ារីបានដូចជាគំនរនៅទីវាល ជាកន្លែងសំរាប់ធ្វើចំការទំពាំងបាយជូរ អញនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង
7
នោះអស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទីទៅ ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតដោយភ្លើង អញនឹងបំផ្លាញអស់ទាំងរបស់គេបង់ ពីព្រោះគេបានសន្សំអស់ទាំងរូបនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីសំផឹង ហើយវានឹងត្រូវត្រឡប់ជារង្វាន់ឈ្នួលរបស់ស្រីសំផឹងវិញទៀត។
8
ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយកាយអាក្រាត ខ្ញុំនឹងស្រែកលូដូចជាស្វាន ហើយនឹងយំរងំដូចជាអូសទ្រីច
9
ដ្បិតរបួសនៃក្រុងសាម៉ារីនឹងមើលមិនជាឡើយ ពីព្រោះបានរាលរហូតដល់ស្រុកយូដាផង ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិមដែរ។
10
កុំឲ្យថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំឲ្យយំឲ្យសោះ ចូរឲ្យឯងននៀលខ្លួននៅក្នុងធូលីដីត្រង់បេតលេ-អាប្រាចុះ
11
ឱពួកអ្នកក្រុងសាភាអើយ ចូរដើរបង្ហួសទៅ ដោយខ្លួនអាក្រាត ហើយមានសេចក្ដីខ្មាសចុះ ពួកអ្នកនៅត្រង់ស្អាណាន មិនបានចេញមកសោះ ការយំសោកនឹងបេត-អេតសែល នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ
12
ដ្បិតពួកអ្នកនៅម៉ារូតទន្ទឹងចាំសេចក្ដីល្អ ពីព្រោះសេចក្ដីអាក្រក់បានចុះពីព្រះយេហូវ៉ា មកដល់ទ្វារក្រុងយេរូសាឡិមហើយ
13
ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះដោយសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែលបានឃើញមាននៅក្នុងឯង
14
ដូច្នេះ ឯងនឹងលះលែងក្រុងម៉ូរ៉ាស៊ីត-កាថបង់ ឯផ្ទះអាក់ស៊ីបទាំងប៉ុន្មាននោះនឹងបាននៅជាសេចក្ដីកំភូត ដល់ពួកស្តេចអ៊ីស្រាអែល
15
ឱអ្នកក្រុងម៉ារីសាអើយ នៅ១ដងទៀត អញនឹងនាំម្នាក់មកឯឯង ដែលនឹងធ្វើជាម្ចាស់លើឯង សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម
16
ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញពីឯងទៅជាឈ្លើយអស់ហើយ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 2 →
All chapters:
1
2
3
4
5
6
7