bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Zephaniah 1
Zephaniah 1
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលាៗ ជាកូនអ័ម៉ារាៗជាកូនហេសេគា នៅក្នុងរាជ្យនៃយ៉ូសៀស ព្រះរាជបុត្រាអាំម៉ូន ជាស្តេចយូដា។
2
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ
3
អញនឹងរំលីងទាំងមនុស្សនឹងសត្វ ក៏នឹងរំលីងទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ ព្រមទាំងរបស់អ្វីដែលនាំឲ្យរវាតចិត្ត ជាមួយនឹងពួកមនុស្សអាក្រក់ផង គឺអញនឹងកាត់ផ្តិលមនុស្សពីលើផែនដីចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
4
អញនឹងលូកដៃទៅលើស្រុកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់ផ្តិលសំណល់របស់ព្រះបាល ពីទីនេះចេញ ព្រមទាំងឈ្មោះពួកអ្នកធ្វើការងារចំពោះរូបព្រះជាមួយនឹងពួកសង្ឃផង
5
នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង
6
ហើយពួកអ្នកដែលបានរាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា នឹងពួកអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬស៊ើបសួរតាមទ្រង់សោះ។
7
ចូរឲ្យនៅស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាត់ចែងយញ្ញបូជា ទ្រង់បានរើសពួកអ្នកដែលត្រូវអញ្ជើញមកហើយ
8
នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា នោះអញនឹងធ្វើទោសដល់ទាំងពួកចៅហ្វាយ នឹងពួកកូនស្តេច ហើយពួកអ្នកដែលតែងខ្លួន ដោយសំលៀកបំពាក់របស់សាសន៍ដទៃផង
9
នៅថ្ងៃនោះ អញនឹងធ្វើទោសដល់ពួកអ្នកដែលលោតរំលងមេទ្វារ ហើយបំពេញផ្ទះរបស់ចៅហ្វាយគេ ដោយសេចក្ដីច្រឡោតនឹងសេចក្ដីឆបោក
10
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ នឹងឮសូរសំរែកពីទ្វារត្រី នឹងសូរទ្រហោយំពីឃុំទី២ ហើយសូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន
11
ម្នាល ពួកអ្នកនៅម៉ាកថេសអើយ ចូរទ្រហោយំចុះ ពីព្រោះពួកធ្វើជំនួញទាំងប៉ុន្មានត្រូវបំផ្លាញ អស់អ្នកដែលផ្ទុកដោយប្រាក់បានត្រូវវិនាសហើយ
12
នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកករបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង
13
ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ អើ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ។
14
ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ គឺឮសូរថ្ងៃនៃព្រះយេហូវ៉ាហើយ វេលានោះ ពួកមនុស្សខ្លាំងពូកែ នឹងស្រែកឡើងយ៉ាងជូរចត់
15
ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ គឺជាថ្ងៃដ៏វេទនា ហើយមានទុក្ខ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់
16
ជាថ្ងៃឮសូរត្រែ នឹងសំរែកដ៏ពន្លឹក ទាស់នឹងក្រុងដែលមានគ្រឿងការពារ ហើយទាស់នឹងកំផែងយ៉ាងខ្ពស់
17
អញនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាកឲ្យគេបានដើរដូចជាមនុស្សខ្វាក់ ដោយព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ឈាមគេនឹងត្រូវចាក់ចេញដូចជាធូលី ហើយសាច់របស់គេ ដូចជាលាមក
18
ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3